ទីផ្សារ​មូលបត្រ​បំណុល​របស់​ប្រទេស​ចិន​បើកចំហដល់វិនិយោគិន បរទេសកាន់តែខ្លាំង

ដោយ: លាងហួរ

ប៉េកាំង: យោងតាមធនាគារកណ្តាលចិនបានឱ្យដឹងថា គិតត្រឹមដំណាច់ខែសីហា ស្ថាប័ននៅក្រៅប្រទេស បានកាន់កាប់មូលបត្របំណុលដែលមិនទាន់សង មានចំនួន៥០៧,១៤ពាន់លានដុល្លារអាមេរិក។

ជាពិសេស ការកាន់កាប់របស់ស្ថាប័នក្រៅប្រទេស នៅក្នុងទីផ្សារមូលបត្របំណុលអន្តរធនាគារ មានចំនួន៣,៤៨ពាន់ពាន់លានយ័ន។

ទាក់ទងនឹងប្រភេទមូលបត្របំណុល ស្ថាប័នក្រៅប្រទេសបានកាន់កាប់២,៣ពាន់ពាន់លានយ័ន ឬ ៦៦,៩ភាគរយនៃប័ណ្ណរតនាគារ និង៨០០ពាន់លានយ័នឬ២៣,៤ភាគរយ នៃប័ណ្ណបំណុលហិរញ្ញវត្ថុគោលនយោបាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិនបានប្រកាស កាលពីខែឧសភាថា ខ្លួននឹងជួយសម្រួលដល់ការវិនិយោគស្ថាប័នបរទេសបន្ថែមទៀត នៅក្នុងទីផ្សារមូលបត្របំណុ​លរបស់ខ្លួន និងសម្របសម្រួលការបើកដំណើរការអន្តរធនាគារ និងទីផ្សារមូលបត្របំណុល។

ប្រទេសចិនគ្រោងបង្កើនភាពចម្រុះសម្រាប់វិនិយោគិន ហើយប្រទេសនេះ កំពុងកែលម្អសាច់ប្រាក់ងាយស្រួល និងស្ថិរភាពនៃទីផ្សារមូលបត្របំណុលរបស់ខ្លួន នេះបើយោងតាមសេចក្តីប្រកាស ដែលចេញរួមគ្នាដោយធនាគារកណ្តាល និងមូលបត្រកំពូល និងនិយតករប្តូរប្រាក់បរទេស។សេចក្តីប្រកាសចូលជាធរមាននៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here