ទីក្រុងហូជីមិញគ្រោងសាងសង់គម្រោងចរាចរណ៍ថ្មីជាបន្តបន្ទាប់

ដោយ:លាងហួរ

ហូជីមិញ: ទីក្រុងហូជីមិញកំពុងពន្លឿននីតិវិធី ដើម្បីចាប់ផ្តើមការសាងសង់ ការងារចរាចរណ៍សំខាន់ៗនៅចុងឆ្នាំនេះ។ នេះបើយោងតាមនា​យកដ្ឋានដឹកជញ្ជូនរបស់ទីក្រុងហូជីមិញ។

យោងតាមលោក Trần Quang Lâm ប្រធាននាយកដ្ឋានបានឲ្យដឹងថា គម្រោងនានារួមមានផ្លូវប្រសព្វ An Phu និងផ្លូវ Trần Quốc Hoàn តភ្ជាប់ផ្លូវ Cộng Hoà ទៅកាន់ស្ថានីយ T3 របស់ព្រលានយន្តហោះ Tân Sơn Nhất ផ្លូវជាតិលេខ៥០ក៏ត្រូវបានគ្រោងនឹងពង្រីកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ពាន Thủ Thiêm ២លាតសន្ធឹងលើទន្លេ Sài Gòn តភ្ជាប់ខណ្ឌទី១ និងតំបន់ទីប្រជុំជនថ្មី Thủ Thiêm ក្នុងទីក្រុង Thủ Đức គឺជាគម្រោងដ៏លេចធ្លោមួយ ជាមួយនឹងការរចនាតែមួយគត់ របស់វាក្លាយជានិមិត្តសញ្ញាស្ថាបត្យកម្មនៃទីក្រុង។

ស្ពាន និងឧទ្យាន Bạch Đằng Wharf Park តភ្ជាប់ទៅកាន់ផ្លូវថ្មើរជើង Nguyễn Huệ ក៏បង្កើតបាននូវទេសភាព ដ៏ស្រស់បំព្រងមួយ ដែលពេញនិយមសម្រាប់អ្នកស្រុក។

ការកែលម្អផ្លូវខេត្តលេខ៩ នាពេលថ្មីៗនេះ (ផ្លូវ Đăng Thúc Vịnh) ក្នុងស្រុក Hóc Môn និងផ្លូវស្រប Võ Văn Kiệt បានជួយសម្រួលការកកស្ទះចរាចរណ៍ ជួយប្រជាពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំក្រុងបានចុះពិនិត្យដោយផ្ទាល់ និងជំរុញឱ្យមានការវិវឌ្ឍន៍នៃការទូទាត់សំណង និងការបោសសម្អាតទីតាំងសម្រាប់គម្រោងជាច្រើន ក៏ដូចជាជួយគម្រោងនានា ឱ្យដោះស្រាយបញ្ហាផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here