លោកឧកញ៉ាលឹម ហេងៈ FTAរវាងកម្ពុជា កូរ៉េនឹងជួយដល់ការនាំ ចេញផលិតផលកសិកម្មកម្ពុជា

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងក​ម្ពុជា និងកូរ៉េ នឹងជួយជម្រុញការនាំចេញពីកម្ពុជា បន្ថែមទៀត ពិសេ​សផលិតផលកសិកម្ម។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៤ តុលានេះថា សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា កំពុងមានភាពល្អប្រសើរ ដោយការនាំចេញ និងនាំចូលរបស់យើងមានកំណើនល្អប្រសើរ ជាក់ស្តែងការប្រមូលពន្ឋគយ និងពន្ឋដារបស់យើងបានកើនឡើង។ លោកឧកញ៉ាបានបន្តថា ទន្ទឹមគ្នានេះ នៅពេលកិច្ចព្រមព្រៀងFTAរវាងកម្ពុជា កូរ៉េចូលជាធរមានទំហំ នៃការនាំចេញរបស់យើងនឹងកើនបន្តទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាលឹម ហេងបានបន្តថា “កិច្ចព្រមព្រៀងនេះ នឹងមានសក្តានុពលជាងកិច្ចព្រមព្រៀងFTAជាមួយចិន ដោយសារកិច្ចព្រមព្រៀងជាមួយកូរ៉េ នឹងមានការលើកលែងពន្ឋ១០០ភាគរយ លើការនាំចេញផលិតផលកសិ​កម្មពីកម្ពុជា”។

ទាក់ទងនឹងទីផ្សារជាមួយប្រទេសចិន លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងកសិកម្មបានជូនដំណឹង​ដល់ម្ចាស់សត្វចិញ្ចឹមនានា ដើម្បីបំពេញបែបបទតាមនិតិវិធី ដើម្បីសម្រួលដល់ការនាំចេញសត្វពីកម្ពុជា ស្របពេលបច្ចុប្បន្ននេះប្រទេសចិន បាននាំចេញផលិតផលកសិកម្មពីកម្ពុជាជាច្រើនផងដែរ ដូចជាស្វាយ ចេកអំបូងលឿន មៀនប៉ៃលិនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here