IMF ពិចារណាផ្តល់មូលនិធិសង្គ្រោះបន្ទាន់ចំនួន១,៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

ដោយ: លាងហួរ

អ៊ុយក្រែន: ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងពិចារណាសំណើរបស់អ៊ុយក្រែនសម្រាប់ មូលនិធិសង្គ្រោះបន្ទាន់ចំនួន១,៣ពាន់លានដុល្លារបន្ថែម ខណៈដែលសង្រ្គាមនៅតែបន្ត។ នេះបើយោងតាមប្រភពពីរ ដែលដឹងពីបញ្ហានេះ។

ភ្នាក់ងារ IMF បានរៀបចំឯកសារចាំបាច់ ហើយជឿជាក់ថា អ៊ុយក្រែនបានទទួលការធានាផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ពីដៃគូពិភពលោករបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការនិរន្តរភាព នៃបំណុលរបស់ IMF និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់មូលនិធិសង្គ្រោះបន្ទាន់បន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសិនបើត្រូវបានអនុម័ត មូលនិធិនឹងបានមកពីកម្មវិធីផ្តល់ប្រាក់កម្ចីបន្ទាន់ថ្មីមួយ ដើម្បីដោះស្រាយការខ្វះខាតស្បៀងអាហារ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សា កាលពីសប្តាហ៍មុន។

មន្ត្រី IMF បានសរសើររដ្ឋាភិបាលអ៊ុយក្រែន និងធនាគារកណ្តាលរបស់ខ្លួន សម្រាប់ការគ្រប់គ្រងចំពោះវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។ IMF បានផ្តល់ជំនួយបន្ទាន់ចំនួន១,៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្នុងខែមីនា ភ្លាមៗបន្ទាប់ពីសង្រ្គាមបានចាប់ផ្តើម។

មន្ត្រីអ៊ុយក្រែនកំពុងជំរុញ ឱ្យមានការបន្ថែមមូលនិធិមិនមែនសង្គ្រោះបន្ទាន់ ក្រោមកម្មវិធីផ្តល់ប្រាក់កម្ចីរបស់ IMF ពេញលេញ ប៉ុន្តែកម្មវិធីបែបនេះអាចកើតឡើង នៅពេលក្រោយ។ អ្នកនាំពាក្យ IMF បដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here