អត្រាចំណេញនៃប័ណ្ណបំណុលសិង្ហបុរីសម្រាប់រយៈពេលឈានដល់ កម្រិតខ្ពស់បំផុត

ដោយ: លាងហួរ

សិង្ហបុរី: អត្រាចំណេញត្រឡប់មកវិញ ជាមធ្យមរយៈពេល១០ឆ្នាំនៃប័ណ្ណបំណុលសិង្ហបុរី បានកើនឡើងដល់៣,២១ភាគរយ ដែលជាកំណត់ត្រាខ្ពស់បំផុត។

អត្រាការប្រាក់ឆ្នាំដំបូងគឺ៣,០៨ភាគរយ ក៏ជាអត្រាខ្ពស់បំផុតមិនធ្លាប់មានផងដែរ ដោយផ្អែកលើព័ត៌មានពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី កាលពីថ្ងៃចន្ទ ថ្ងៃទី៣ ខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប័ណ្ណបំណុលសិង្ហបុរី គឺជាប្រភេទនៃមូលបត្ររដ្ឋាភិបាល សិង្ហបុរី (SGS) ដែលបោះផ្សាយ និងគាំទ្រយ៉ាងពេញលេញ ដោយរដ្ឋាភិបាលសិង្ហបុរី។  ប័ណ្ណបំណុលសន្សំត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ឱ្យអ្នកវិនិយោគលក់រាយ នូវជម្រើសវិនិយោគដែលអាចបត់បែនបាន និងគ្មានហានិភ័យ។

ចំពេលមានការកើនឡើង អត្រាចំណេញត្រឡប់មកវិញ មូលបត្របំណុលរបស់សិង្ហបុរី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគក្នុងការស្វែងរកសុវត្ថិភាព ចំពេលមានការប្រែប្រួលនៃទីផ្សារសកល។

អត្រាចំណេញត្រឡប់មកវិញ ជាមធ្យមរយៈពេល១០ឆ្នាំចុងក្រោយរបស់ប័ណ្ណបំណុលនេះ គឺលើសពីអត្រាការប្រាក់ ដែលផ្តល់ដោយធនាគារលើប្រាក់បញ្ញើមានកាលកំណត់។

អត្រាការប្រាក់នៃការបោះពុម្ពប័ណ្ណបំណុលសន្សំ សិង្ហបុរីនីមួយៗគឺផ្អែកលើអត្រាការប្រាក់SGS ជាមធ្យម។ អត្រាទាំងនេះ កើនឡើងដូចអត្រាការប្រាក់លើប័ណ្ណបំណុល របស់បណ្តាប្រទេសសេដ្ឋកិច្ចធំៗ ផ្សេងទៀត ដោយសារធនាគារកណ្តាលពិភពលោកដំឡើងអត្រាការប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here