សេដ្ឋវិទូរំពឹងថាសេដ្ឋកិច្ចប្រទេសថៃនឹងបន្តកើនឡើង ទោះជាមានការធ្លាក់ចុះសេដ្ឋកិច្ចសកល

ដោយ: លាងហួរ

បាងកក: លោកKobsak Pootrakool សេដ្ឋវិទូរបស់ធនាគារ Bangkok Bank បានមានប្រសាសន៍ថា ប្រទេសថៃត្រូវបានគេរំពឹងថា នឹងបង្កើនកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំប្រហែល៣ភាគរយ ក្នុងរយៈពេល២ឆ្នាំខាងមុខ បើទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។

លោក Kobsak ដែលជាប្រធានសហព័ន្ធ នៃអង្គការទីផ្សារមូលធនថៃផងដែរនោះបានមានប្រសាសន៍ឲ្យដឹងទៀតថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែរឹងមាំ ដែលត្រូវបានជំរុញដោយការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ និងការវិនិយោគផ្ទាល់ពីបរទេស។

លោកបានបន្តថា “សេដ្ឋកិច្ចពិភពលោក កំពុងឈានចូលដល់វិបត្តិសេដ្ឋកិច្ច ដោយសារតែអតិផរណាពិភពលោក ដែលកំពុងហក់ឡើង និងការកើនឡើងអត្រាការប្រាក់នៅក្នុងប្រទេសមួយចំនួន ជាពិសេសធនាគារក ណ្តាលសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងបន្តបង្កើនអត្រាគោលនយោបាយរបស់ខ្លួន ដើម្បីទប់ទល់នឹងអតិផរណារបស់សហរដ្ឋអាមេរិក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលំបាកផ្នែកសេដ្ឋកិច្ចរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងកាន់តែខ្លាំងឡើង និងកាន់តែច្បាស់ចាប់ពីចុងឆ្នាំនេះ ដល់ឆ្នាំក្រោយ ដូចដែ​លយើងបានឃើញការចាប់ផ្តើម នៃការបញ្ឈប់ការងារដោយក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប និងការកើនឡើងសំណើកញ្ចប់ជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ។

យោងតាមលោកKobsakបានឱ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនឹងប៉ះពាល់ដល់ប្រទេសថៃ ដែលកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរនយោបាយ ខណៈដែលការបោះឆ្នោតសកល អាចនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here