កូរ៉េខាងត្បូងអាចប្រឈមឱនភាព​ពាណិជ្ជកម្ម​​ខ្ពស់​បំផុតក្នុងទំហំ​៤៨ពាន់​លាន​ដុល្លារនៅឆ្នាំ២០២២

ដោយ: លាងហួរ

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងប្រកាសឱនភាពពាណិជ្ជកម្មខ្ពស់បំផុត ក្នុងទំហំជិត៥០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២នេះ ដោយសារការចំណាយលើថាមពលសកលកើនឡើងខ្ពស់។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) បានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះ ទំនងជាឈានដល់ប្រហែល៤៨ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ ដែលជាការខ្វះខាតដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីទិន្នន័យពាណិជ្ជកម្មពាក់ព័ន្ធត្រូវបានចងក្រង ក្នុងឆ្នាំ១៩៦៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឱនភាពដែលបានប៉ាន់ប្រមាណ នឹងមានច្រើនជាងទ្វេដង នៃឱនភាពពាណិជ្ជកម្មចំនួន២០,៦ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងឆ្នាំ១៩៩៦ មុនពេលប្រទេសនេះរងគ្រោះ ដោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧-១៩៩៨។

ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាឱនភាពពាណិជ្ជកម្ម សម្រាប់រយៈពេល៦ខែជាប់គ្នា ក្នុងខែកញ្ញា ខណៈកំណើននៃការនាំចេញធ្លាក់ចុះ ចំពេលមានការធ្លាក់ចុះជាសកល និងវិក្កយបត្រនាំចូលកើនឡើងដោយសារតែតម្លៃប្រេងឥន្ធនៈខ្ពស់។ ប្រទេសនេះបានប្រកាសឱនភាពពាណិជ្ជកម្មចំនួន៣,៧៧ពាន់លានដុល្លារ កាលពីខែមុន។

KERI ដែលជាដៃស្រាវជ្រាវ នៃសហព័ន្ធឧស្សាហកម្មកូរ៉េ នៃក្រុមហ៊ុនរួមរបស់កូរ៉េ បានប៉ាន់ប្រមាណថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង នឹងឈានដល់៣៧,៥ពាន់លានដុល្លារ នៅក្នុងឆមាសទីពីរ និងកើនឡើងបន្ថែមទៀត ដល់៤៨ពាន់លានដុល្លារ សម្រាប់ពេញមួយឆ្នាំ។

ភាពចុះខ្សោយយ៉ាងខ្លាំងរបស់រូបិយប័ណ្ណក្នុងស្រុក ធៀបនឹងប្រាក់ដុល្លារអាមេរិក ក៏បានជំរុញឱ្យតម្លៃនាំចូលកើនឡើងផងដែរ។ ប្រាក់វ៉ុនបានធ្លាក់ចុះប្រហែល១៧ភាគរយ ធៀបនឹងប្រាក់ដុល្លាររហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ចំពេលមានការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លា របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here