ប្រទេសចិនរំពឹងទទួលបានអ្នកដំណើរតាមរថភ្លើងជិត៦លាននាក់ក្នុងមួយថ្ងៃនៃបុណ្យជាតិ

ដោយ: លាងហួរ

 

ប៉េកាំង: ប្រតិបត្តិករផ្លូវដែកជាតិ បានឱ្យដឹងថា ប្រទេសចិនរំពឹងថានឹងទទួលបានអ្នកដំណើរតាមផ្លូវដែកចំនួន៥,៧៥លាននាក់ នៅថ្ងៃចន្ទនេះ ដែលជាថ្ងៃទីបីនៃថ្ងៃឈប់សម្រាកបុណ្យជាតិពេញមួយសប្តាហ៍។

យោងតាមក្រុមហ៊ុន China State Railway Group Co., Ltd. បានឱ្យដឹងថា រថភ្លើងសរុបចំនួន៧៨៥៨ ត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយការប្រញាប់ប្រញាល់ក្នុ ងការធ្វើដំណើរនៅថ្ងៃបុណ្យនេះ។ ផ្លូវដែករបស់ប្រទេសចិនបានគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរប្រហែល៦,៤៥លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរផ្លូវដែកក្នុងស្រុក នៅទូទាំងប្រទេស បានបង្កើនសមត្ថភាពដឹកជញ្ជូន កែលម្អសេវាកម្ម និងប្រកាន់ខ្ជាប់នូវវិធានការបង្ការជំងឺរាតត្បាត ដូចជា ការសម្លាប់មេរោគ ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ក៏ដូចជាលេខកូដសុខភាព និងការត្រួតពិនិត្យលេខកូដធ្វើដំណើរ។

ផ្លូវដែករបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរបានចំនួន៦៨,៥លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិ រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៨ខែតុលា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here