សម្តេចតេជោលើកទឹកចិត្តកុំឲ្យស្ថាប័នហិរញ្ញវត្ថុនានារឹបអូសទ្រព្យ សម្បត្តិប្រជាពលរដ្ឋ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្តប្រកាសលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ រឹបអូសទ្រព្យសម្បត្តិអ្នកណា ដែលមិនព្រមសងប្រាក់តាមការញុះញង់របស់ក្រុមឧទ្ទាមខុសច្បាប់។

ទោះយ៉ាងណា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏រំឮកឡើងវិញ ពីការទទួចសុំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថទាំងអស់ យោគយល់ និងធ្វើការរៀបចំឥណទានឡើងវិញ ចំពោះកូនបំណុលដែលជំពាក់ធនាគារ ហើយអនុវត្តន៍ បានត្រឹមត្រូវតាមកិច្ចសន្យាខ្ចីប្រាក់ កាលដែលកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩។

ការប្រកាសលើកទឹកចិត្តបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស ដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣,៨៦៦នាក់នាព្រឹកថ្ងៃទី៣ តុលានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមផ្តាំទៅក្រុមដែលថា កុំសងធនាគារ ឬកុំសងមីក្រូហិរញ្ញវត្ថុ គឺជាមុខសញ្ញនៃការរឹបអូស ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស ព្រោះអាហ្នឹងវាតាមបក្ស អ្នកឯងទៅខ្ចីលុយគេ មានកុងត្រាត្រឹមត្រូវ អីឡូវអ្នកឯងចង់ធ្វើបដិវត្តន៍ពីហ្នឹង និយាយគ្នាត្រង់ៗ។សម្តេច​បន្តថា លើកមុនខ្ញុំព្រមានម្តងហើយស្ងាត់ ប៉ុន្តែ អីឡូវនេះគេដើរខ្សឹប ហើយអាមុខសញ្ញាដើរខ្សឹបគេដឹងមុខហើយ ជំពាក់គេប្រញាប់រកលុយសងប្រយ័ត្នគេរឹបអូស


សម្តេចបន្តថា មានអ្នកបេក្ខជនមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយចំនួន បានដើរខ្សឹបប្រាប់ដល់ប្រជាពលរដ្ឋថា នៅពេលដែលគណបក្សខ្លួនបានឈ្នះឆ្នោតជាប់ជាមេឃុំ ឬចៅសង្កាត់ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋ ដែលជំពាក់បំណុលធនាគារសងប្រាក់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។

សម្តេចតេជោ ក៏បង្ហាញពីការហួសចិត្ត ចំពោះការឃោសនាបែបនេះ ខណៈខ្លួនបានទៅខ្ចីប្រាក់ពីធនាគារ ដើម្បីទិញសម្ភារ ឬយកប្រើប្រាស់អ្វីផ្សេងៗ ប៉ុន្តែបែរជាមានចេតនាអាក្រក់ មិនព្រមសងប្រាក់ទៅម្ចាស់បំណុលវិញ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានបន្តទៀតថា “យើងកំពុងតែអំពាវនាវអាហ្នឹង ស្រាប់តែមានចលនាបក្សនយោបាយ ដែលហៅថាក្រុមឧទ្ទាមក្រៅច្បាប់ពីខាងក្រៅថាកុំសងប្រាក់ អញ្ចឹងខ្ញុំប្រកាសតែម្តង មើលមុខអ្នកណាដែលចេញធ្វើអាហ្នឹង សូមលើកទឹកចិត្តឱ្យរឹបអូសតែម្តង បើដឹងថាអ្នកឯងតាមេក្លោងរបស់អ្នកឯងញុះញង់ ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស

LEAVE A REPLY

Please enter your comment!
Please enter your name here