គិតត្រឹមដំណាច់ត្រីមាសទី៣កម្ពុជាប្រមូលចំណូលពន្ធបាន៩៥ភាគរយជិត៣ពាន់លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជា តែងតែទទួលបានចំណូលពីពន្ធដារប្រមាណ២៥០លានដុល្លារយ៉ាងតិចជារៀងរាល់ខែ ដោយក្នុងរយៈពេល៩ខែមកនេះ កម្ពុជា បានប្រមូលពន្ធផ្ទៃក្នុងប្រមាណ៩៥%រួចស្រេចទៅហើយ ស្មើនឹងជិត៣ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣.៨៦៦នាក់ នារី៣.៣៨២នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោមានប្រសាសន៍ថា “ចំណូលពន្ធផ្ទៃក្នុង គិតត្រឹមរយៈពេល៩ខែមកនេះ យើងសម្រេចបានប្រមាណ៩៥%រួចស្រេចទៅហើយ ក្នុងទំហំទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ”។

សម្តេចតេជោក៏បានលើកឡើងពីតួនាទីរបស់វិស័យឯកជនក្នុងការផ្តល់កាងារដល់និស្សិត ព្រមទាំងបានជម្រុញការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានបង់ពន្ធជូនរដ្ឋផងដែរ។

សម្ដេចតេជោ បានថ្លែងថា “វិស័យឯកជន រីកធំធាត់កាលណា គឺវាជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងតាមរយៈនៃការបង់ពន្ធវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន ហើយដែលការបានប្រាប់ពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here