សហរដ្ឋអាមេរិក និងប្រទេសថៃពង្រឹងនិងពង្រីកការវិនិយោគ និងធ្វើពាណិជ្ជកម្ម

ដោយ: លាងហួរ

បាងកក: រដ្ឋមន្ត្រីអចិន្ត្រៃយ៍ និងឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាផ្លូវឆ្ពោះទៅមុខ សម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលថៃ និងវិស័យឯកជនថៃ ជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការអនុវត្តជាក់ស្តែង។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពី សម្ព័ន្ធភាពជាយុទ្ធសាស្រ្ត និងភាពជាដៃគូ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការលើកកម្ពស់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាលើការបង្កើនពាណិជ្ជកម្ម និងការវិនិយោគលើការច្នៃប្រឌិត និងបច្ចេកវិទ្យាសុខភាព ឱសថ សេដ្ឋកិច្ចឌីជីថល យានយន្តអគ្គិសនី (EVs) និងថាមពលស្អាត ព្រមទាំងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យក្រោមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លេខាធិការអចិន្ត្រៃយ៍ បានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិកក្នុងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ និងលើកកម្ពស់ភាពងាយស្រួលនៃការធ្វើអាជីវកម្ម (EODB) ។

ប្រទេសថៃក៏បានបញ្ជាក់ពីការត្រៀមខ្លួន ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីធានាឱ្យមានការផ្លាស់ប្តូរយ៉ាង រលូនទៅកាន់ឆ្នាំធ្វើម្ចាស់ផ្ទះ APEC នៅឆ្នាំ២០២៣។

ក្នុងឱកាសនេះ សហរដ្ឋអាមេរិក បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការពង្រីក កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាពិសេសក្នុងការគាំទ្រដល់គោលដៅរបស់ប្រទេសថៃ ក្នុងការក្លាយជាមជ្ឈមណ្ឌលសុខភាពក្នុងតំបន់ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជំរុញសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍថាមពលស្អាត និងការលើកកម្ពស់ឧស្សាហកម្ម S-Curve៕

LEAVE A REPLY

Please enter your comment!
Please enter your name here