ខេត្តព្រៃវែងបានទាក់ទាញលំហូរក្រុមហ៊ុនជាតិ អន្តរជាតិចូលទៅវិនិយោគចំនួនជិត១២០

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អភិោបាលខេត្តព្រៃវែង លោកជា សុមេធីបានអះអាងថា ខេត្តដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា បានទាក់ទាញក្រុមហ៊ុនវិនិយោគចំនួន ១១៦ក្រុមហ៊ុន វិនិយោគលើវិស័យជាច្រើន បានជំរុញឱ្យខេត្តមួយនេះមានវឌ្ឍនភាព និងផ្តល់ឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

លោកជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែង ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា ក្រៅពីក្រុមហ៊ុនវិនិយោគចំនួន១១៦ក្រុមហ៊ុន ក៏មានសាខាក្រុមហ៊ុន១៥៥សាខា សហគ្រាសឯកបុគ្គលចំនួន២៣សហគ្រាស ដែលប្រតិបត្តិការលើវិស័យជាច្រើននៅក្នុងខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្រុមហ៊ុនទាំងនេះ បានវិនិយោគទៅលើធនាគារ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស សំណង់ រោងចក្រកាត់ដេរ ផ្តត់ផ្គង់ទឹកស្អាត អ៊ិនធើណិត  និងសេវាទូរស័ព្ទ នាំចេញនាំចូលផលិតផលកសិកម្ម និងគ្រឿងឧបភោគបរិភោគ នាំចូល និងផ្គត់ផ្គង់សម្ភារៈកសិកម្ម សហគ្រាសផលិតទឹកសុទ្ធ ឡឥដ្ឋ ផ្គត់ផ្គង់កែច្នៃឈើ ប្លាស្ទិក ញ៉ូម ដែក និងផលិតផលកែច្នៃផលិតកសិកម្ម។

លោកជា សុមេធីបានបន្ថែមថា វិស័យទាំងនេះ ខេត្តបានជំរុញលើកកម្ពស់ទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស ជាពិសេសខេត្តជាប់ព្រំដែន ដើម្បីបង្កើនទំនាក់ទំនងពា​ណិ​ជ្ជកម្មជាមួយអង្គភាពប្រតិបត្តិការ និងពាំណិជ្ជករទៅវិញទៅមក។ ក្រៅពីនេះ ខេត្តបានយកចិត្ត ធ្វើការត្រួតពិនិត្យទំនិញ និងចំណីអាហារ ដែលកំពុងចរាចរណ៍លើទីផ្សារ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here