ដោយ: លាងហួរ
ម៉ានីល: ធនាគារកណ្តាលហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការវិនិយោគបរទេសរបស់ប្រទេសហ្វីលីពីន មានទំហំទឹកប្រាក់៨៦លានដុល្លារអាមេរិក នៅក្នុងខែសីហា បើធៀបនឹង១០៣លានដុល្លារអាមេរិក នៅក្នុងខែកក្កដា។
ធនាគារBangko Sentral ng Pilipinas (BSP) បានរាយការណ៍ថា លំហូរចេញសុទ្ធមានចំនួន៨៦លានដុល្លារអាមេរិក ក្នុងខែសីហា ឆ្នាំ២០២២ បញ្ច្រាស់ពីលំហូរវិនិយោគ ធៀបនឹងលំហូរ១២លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងខែសីហា ឆ្នាំ២០២១។ ធនាគារនេះបន្ថែមថា ក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំនេះ បរទេសដែលបានចុះបញ្ជីវិនិយោគបានផ្តល់លំហូរចូលសុទ្ធ ចំនួន៥៣៩លានដុល្លារអាមេរិក ដែលជាការប្រែក្លាយពីលំហូរចេញសុទ្ធចំនួន៤៣៤លានដុល្លារអាមេរិក ដែលបានកត់សម្គាល់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ថ្នាក់ដឹកនាំBSPបាននិយាយថា ប្រភពវិនិយោគិនកំពូលទាំងប្រាំសម្រាប់ខែសីហា គឺមកពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ហុងកុង ម៉ាឡេស៊ី និងលុចសំបួ ចិន ជាមួយនឹងភាគហ៊ុនរួមគ្នាចំនួន៨២,៦ភាគរយ។
ធនាគារកណ្តាលប្រទេសនេះបានមើលឃើញថា ការវិនិយោគដែលបានចុះបញ្ជីចំនួន៧៩២លានដុល្លារអាមេរិក នៅក្នុងខែសីហា ពោលគឺកើនឡើង១៦,៣ភាគរយ បើធៀបនឹងចំនួនទឹកប្រាក់នៅក្នុងខែកក្កដា៕