កូរ៉េខាងត្បូងគ្រោងទិញមូលបត្របំណុលរដ្ឋាភិបាលមកវិញ ដើម្បីដោះស្រាយអត្រាការប្រាក់កើនឡើង

ដោយ: លាងហួរ

សេអ៊ូល: ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង និងធនាគារកណ្តាលគ្រោងនឹងទិញមូលបត្របំណុលរដ្ឋាភិបាលមកវិញនៅចុងសប្តាហ៍នេះ ដើម្បីដោះស្រាយការកើនឡើងនៃអត្រាការប្រាក់ប័ណ្ណបំណុល។

មន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារកូរ៉េ (BOK) និងនិយតករហិរញ្ញវត្ថុបានជួបប្រជុំគ្នាដើម្បីដោះស្រាយការកើនឡើង នៃការប្រែប្រួលថ្មីៗនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុបានសម្រេចចិត្តទិញមូលបត្របំណុលរដ្ឋាភិបាលចំនួន២ពាន់ពាន់លានវ៉ុន (1,4 ពាន់លានដុល្លារ) មកវិញ នៅថ្ងៃសុក្រ ខណៈដែលធនាគារកណ្តាលកូរ៉េ (BOK) នឹងទិញប័ណ្ណរតនាគារ ដែលមានតម្លៃ៣ពាន់ពាន់លានវ៉ុន (ប្រហែល២,១ពាន់លានដុល្លារ) ពីទីផ្សារ នៅថ្ងៃព្រហស្បតិ៍នេះ។

អត្រាការប្រាក់ នៅលើប័ណ្ណរតនាគាររយៈពេល៣ឆ្នាំ បានកើនឡើង៣,៤ពិន្ទុមូលដ្ឋានដល់៤,៣៣៨ភាគរយ ខណៈពេលដែលអត្រាចំណេញប័ណ្ណបំណុលរដ្ឋាភិបាល រយៈពេល១០ឆ្នាំ បានកើនឡើង ១២,៤ពិន្ទុមូលដ្ឋាន ដល់៤,៣៣២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here