ប្រទេសកម្ពុជា​រំពឹង​ទទួល​បាន​ផលប្រយោជន៍​ជាច្រើន​ពី​សន្និសីទ​គោលនយោបាយ​អន្តរជាតិ​ឆ្នាំ​២០២២

ដោយ៖ សហការី

ភ្នំពេញ​៖ កម្ពុជារំពឹងនឹង​ទទួល​បាន​ផលប្រយោជន៍​ជាច្រើន ​ពី​សន្និសីទ​គោលនយោបាយ​អន្តរជាតិ​ឆ្នាំ​២០២២ ស្តីពី ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ដើម្បីកសាងអនាគតរួមគ្នា ដែល​ចាប់​ផ្តើម​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​។​

លោក យក់ ប៊ុន​ណា​រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល នៃ​ក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃទី​២៩ ខែកញ្ញា នេះ ខណៈ​អញ្ជើញ​ជា​អធិបតីភាព​បើក​សន្និសីទ​គោលនយោបាយ​សាធារណៈ​អន្តរជាតិ សម្រាប់​ឆ្នាំ​២០២២ ស្តីពី “​ការពង្រឹង​ភាពជា​ដៃគូ រវាង​អាស៊ាន​-​កូរ៉េ ក្នុងដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​កសាង​អនាគត​រួមគ្នា​”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបាន​មានប្រសាសន៍ថា គោលបំណង​សំខាន់ ក្នុង​ការរៀបចំ​សន្និសីទ​អន្តរជាតិ​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ក្នុងការ​វិភាគ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង រវាង​បណ្តា​ប្រទេស​អាស៊ាន និង​កូរ៉េ ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ទំនាក់ទំនង​កា​ទូត ការផ្លាស់ប្តូរ​សង្គម​-​វប្បធម៌ និង​កំណើនសេដ្ឋកិច្ច​រួមគ្នា ព្រមទាំង​ស្វែងរក​យុទ្ធសាស្ត្រ​ក្នុងការ​បន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​កសាង​សហគមន៍​តំបន់ ដែល​អាច​គាំទ្រ​គ្នា​ទៅវិញ​មក ជាពិសេស ក្នុង​ដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​          លោក ជុង គុក រ៉ី (Jong Kook Rhee) អនុប្រធាន​ប្រតិបត្តិ នៃ​មូលនិធិ​កូរ៉េ បាន​ឱ្យដឹងថា បេសកកម្ម​ចម្បង​របស់​មូលនិធិ​កូរ៉េ គឺ​កសាង​មិត្តភាព​ប្រជាពលរដ្ឋ​គ្រប់ទិសទី​នៅលើ​ពិភពលោក រាប់បញ្ចូល​ទាំង​តំបន់​អាស៊ាន ហើយ​កូរ៉េចាត់ទុក​កម្ពុជា​ជា​ដៃគូ​យ៉ាងសំខាន់​។

​          លោក​រំពឹងថា សន្និសីទ​អន្តរជាតិ​នេះ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​កូរ៉េ​បន្ថែមទៀត​។​ ​សន្និសីទ​ស្តីពី “​ការពង្រឹង​ភាពជា​ដៃគូ រវាង​អាស៊ាន​-​កូរ៉េ បានធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ដល់​៣០ ខែ​កញ្ញានេះ ដែល​មាន​ការចូលរួម​ពី​វាគ្មិន​ធ្វើ​បទ​បង្ហាញ និង​ពិភាក្សា ប្រមាណ​៦០​នាក់ ព្រមទាំង​សិក្ខាកាម ប្រមាណ​២០០​នាក់ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល អ្នកវិភាគ​គោលនយោបាយ និង​អ្នកស្រាវជ្រាវ ដែល​អញ្ជើញ​មកពី​ប្រទេស ចំនួន​១០ ដោយ​ក្នុង​នោះ មាន​ប្រទេស​អាស៊ាន ចំនួន​៨ កូរ៉េខាងត្បូង និង​ប្រទេស​អូស្ត្រាលី​។​ ​ភាពជា​ដៃគូ​កូរ៉េ​-​អាស៊ាន បាន​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​ផ្តោតលើ​ការពង្រីក​យ៉ាង​ឆាប់រហ័ស​នូវ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​៕ ​

LEAVE A REPLY

Please enter your comment!
Please enter your name here