រដ្ឋាភិបាលជប៉ុន​គ្រោងចាត់វិធានការដើម្បី​ទប់​ស្កាត់​ពី​ការ​កើនឡើង ​នៃ​វិក្កយបត្រ​ប្រើប្រាស់

ដោយ: លាងហួរ

តូក្យូ: កាសែត Nikkei បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណា លើជំហានមួយចំនួន ដូចជា ការទូទាត់សាច់ប្រាក់ដល់គ្រួសារ និងក្រុមហ៊ុន ក៏ដូចជាការឧបត្ថម្ភធនសម្រាប់ឧបករណ៍ប្រើប្រាស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីការកើនឡើងថ្លៃអគ្គិសនី។

កាសែតនេះបានចុះផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនលោកFumio Kishida អាចប្រកាសពីការតាំងចិត្តរបស់លោកដើម្បី ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដែលមិនធ្លាប់មានពីមុនមក ដែលជួយសម្រាលបន្ទុក ដោយផ្ទាល់ដល់គ្រួសារ និងក្រុមហ៊ុន ពីការកើនឡើងនៃវិក្កយបត្រអគ្គិសនីនៅក្នុងសុន្ទរកថាទៅកាន់សភានៅថ្ងៃទី៣ខែតុលា។

នៅពេលសួរអំពីរបាយការណ៍Nikkeiលើរឿងនេះ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទខ្លីមួយថា រដ្ឋាភិបាលនឹងពិចារណាថា តើត្រូវការជំហានបន្ថែមទៀត ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងថ្លៃអគ្គិសនីដែរឬទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំនិតដែលផុសឡើង ក្នុងចំណោមមន្ត្រីរដ្ឋាភិបាល និងបក្សកាន់អំណា​ច រួមមានការទូទាត់ជាសាច់ប្រាក់ដល់គ្រួសារ និងក្រុមហ៊ុន ក៏ដូចជាការឧបត្ថម្ភធនដល់ក្រុមហ៊ុនប្រើប្រាស់ ក្នុងគោលបំណងទប់ស្កាត់វិក្កយបត្រអគ្គិសនី។

រដ្ឋាភិបាលនឹងធ្វើការលម្អិតអំពីវិធានការនេះ ឱ្យទាន់ពេលវេលា ដើម្បីបញ្ចូលវាទៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ច ដែលនឹងត្រូវចងក្រងនៅខែក្រោយ។

ទីភ្នាក់ងារសារព័ត៌មានJiji បានរាយការណ៍ផងដែរថា លោក Kishida ក៏ទំនងជានឹងប្រកាសថា ប្រទេសជប៉ុននឹងកំណត់គោលដៅចំណា​យទេសចរណ៍ក្នុងស្រុកលើសពី៥ ពាន់ពាន់លានយ៉េនក្នុងមួយឆ្នាំ។

អតិផរណាអ្នកប្រើប្រាស់ស្នូលរបស់ប្រទេសជប៉ុន បានហក់ឡើងដល់២,៨ភាគរយនៅក្នុងខែសីហា ដោយឈានដល់ល្បឿនប្រចាំឆ្នាំលឿនបំផុតក្នុងរយៈពេលជិត៨ឆ្នាំ និងលើសពីគោលដៅ២ភាគរយ របស់ធនាគារក  ណ្តាលសម្រាប់រយៈពេលប្រាំខែជាប់គ្នា ខណៈដែលសម្ពាធតម្លៃពីវត្ថុធាតុដើមនិងភាពទន់ខ្សោយ នៃប្រាក់យ៉េនបានកើនឡើង។

អ្នកវិភាគរំពឹងថា វិក្កយបត្រអគ្គិសនី និងឧស្ម័ននឹងកើនឡើងក្នុងប៉ុន្មានខែខាងមុខ ដែលនឹងជំរុញឱ្យតម្លៃទំនិញប្រើប្រាស់កាន់តែថ្លៃឡើងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here