ដោយ: លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបង្ហាញថា ចំនួនស្ថានីយ៍មូលដ្ឋាន5G នៅក្នុងប្រទេសចិន បានចុះបញ្ជីកំណើនស្ថិរភាព ចំពេលមានការខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងការជំរុញការសាងសង់បណ្តាញ5G របស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រទេសចិនមានស្ថានីយ៍មូលដ្ឋាន5G ជាង២,១លានកន្លែងនៅចុងខែសីហា ដែលស្មើនឹង១៩,៨ភាគរយ នៃស្ថានីយ៍មូលដ្ឋានចល័តរបស់ខ្លួន កើនឡើង៥,៥ភាគរយ ធៀបនឹងចុងឆ្នាំ២០២១នេះ។ បើយោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន។
យោងតាមក្រសួងបានឱ្យដឹងថា ស្ថានីយ៍មូលដ្ឋាន5G ប្រមាណ៦៧៧.០០០ទីតាំង ត្រូវបានសាងសង់ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។
យោងតាមទិន្នន័យពីក្រសួងបានឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត 5G នៅក្នុងប្រទេសចិនបានកើនឡើងដល់៤៧៥លាននាក់ គិតត្រឹមដំណាច់ខែកក្កដា។
ប្រទេសចិនបានបង្កើតបណ្តាញ 5G ដ៏ធំបំផុតរបស់ពិភពលោក។ នៅចុងឆ្នាំ២០២១ ចំនួនស្ថានីយ៍មូលដ្ឋាន5G នៅក្នុងប្រទេសចិនមានច្រើនជាង៦០ភាគរយ នៃចំនួនសរុបទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យស្ថិតិជាតិ៕