ការព្យាករណ៍អតិផរណានៅកូរ៉េខាងត្បូងបន្តធ្លាក់ចុះ២ខែជាប់ៗគ្នា

ដោយៈ គង់ លាងហួរ

សេអ៊ូល: ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញនៅថ្ងៃអង្គារម្សិលម៉ិញនេះថា ការព្យាករណ៍អតិផរណា របស់ប្រទេសកូរ៉េខាងត្បូងបានបន្តធ្លាក់ចុះ រយៈពេលពីរខែជាប់គ្នាក្នុងខែកញ្ញា ដោយសារតម្លៃផ្ទះធ្លាក់ចុះ។

ការព្យាករណ៍អំពីអតិផរណា ដែលវាស់ស្ទង់ទស្សនវិស័យ ក្នុងចំណោ​មអ្នកប្រើប្រាស់រយៈពេល12ខែ គឺមានចំនួន៤,២ភាគរយ នៅក្នុងខែកញ្ញាធ្លាក់ចុះ០,១ភាគរយធៀបនឹងខែមុន ។ នេះបើយោងតាមធនាគារកណ្តាលកូរ៉េ (BOK)។ ការធ្លាក់ចុះនេះបានបន្តសម្រាប់ខែទីពីរជាប់ៗគ្នា បន្ទាប់ពីវិបត្តិនេះ បានឈានដល់កម្រិតខ្ពស់បំផុត៤,៧ភាគរយនៅក្នុងខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីទប់ស្កាត់អតិផរណា ធនាគារកណ្តាលកូរ៉េបានចាប់ផ្តើមការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន កាលពីខែសីហាឆ្នាំមុន ដោយបង្កើនអត្រាគោលនយោបាយរបស់ខ្លួន ជាប្រាំពីរជំហានពី០,៥ភាគរយទៅ២,៥ភាគរយ ហើយការដំឡើងអត្រាការប្រាក់នាំឱ្យតម្លៃផ្ទះធ្លាក់ចុះ។

សន្ទស្សន៍អនាគត សម្រាប់តម្លៃលំនៅឋាន បានធ្លាក់ចុះចំនួន៩ពិន្ទុក្នុងមួយខែ ឈានដល់កម្រិតទាបថ្មីនៅក្នុងខែកញ្ញា ដោយបំបែកកំណត់ត្រាសម្រាប់ខែទីពីរជាប់ៗគ្នា។

សន្ទស្សន៍មនោសញ្ចេតនាអ្នកប្រើប្រាស់ចម្រុះ (CCSI) បានធ្លាក់មកដល់ត្រឹម៩១,៤ក្នុងខែកញ្ញា កើនឡើង២,៦ពិន្ទុពីខែមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here