ក្រសួងប្រៃសណីយ៍តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទបញ្ឈប់សេវាកម្មគំរោងខ្ចីលុយ

 ដោយៈ វិវឌ្ឈន៍

       ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជូនដំណឹងដល់ក្រុមហ៊ុនផ្តល់សេវាកម្ម ទូរស័ព្ទចល័តទាំងអស់ឲ្យបញ្ឈប់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ លើគំរោងខ្ចីលុយជាមុន។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ផ្អែកតាមលិខិតលេខ៨០៩ សជណ.ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែម ជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ចំពោះគម្រោងខ្ចីលុយ ដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាព រហូតដល់អ្នកប្រើប្រាស់អស់ ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។

ន.ទ.ក. បានណែនាំដល់ប្រតិបត្តិករ ទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តន៍ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់។ ន.ទ.ក. នឹងបន្តតាមដាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណា ដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និងការសម្រេចរបស់រដ្ឋាភិបាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here