CSXផ្តល់ឲ្យអតិថិជននូវព៌តមានអំពីការចុះបញ្ជីរមូលបត្ររបស់រដ្ឋ

 ដោយៈ
ទី
ផ្សា​រមូលបត្រ​កម្ពុជា (CSX) នឹងផ្តល់ព៌តមានអំពីការចុះបញ្ជីរមូលបត្ររដ្ឋជាផ្លូវការ ដល់រាល់​បណ្តា​វិនិយោគិន​ទាំងអស់ បន្ទាប់ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ នៃ​ការ​ចុះបញ្ជី​ព័ត៌មាន​របស់​មូលបត្រ​រដ្ឋ ​ដែល​ទើបតែ​បាន​បោះផ្សាយ​លើក​ទី​១​ កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​។

យោង​តាមសេចក្តីប្រកាសព៌តមាន ដែលបានចេញផ្សាយកាលពី​ថ្ងៃទី​២១ ខែ​កញ្ញា​បានឲ្យដឹងថា ការបោះ​ផ្សាយ​មូលបត្រ​រដ្ឋ​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៧​ ខែ​កញ្ញា​កន្លង​មក​នេះ ​ដែល​ធនាគារ​ជាតិ​ជា​ភ្នាក់ងារ​បោះផ្សាយ ជា​លទ្ធផល​នៃ​ការ​បោះ​ផ្សាយ​លើក​ទី​១ ​មាន​គ្រឹះស្ថាន​ចូលរួម​ចំនួន​៨ បាន​ចូលរួម​ទិញ​មូលបត្រ​រដ្ឋ​នេះ ជាមួយ​បរិមាណ​ចូលរួម​ដេញថ្លៃ​សរុប៤១,៨០០​ឯកតា និង​អត្រា​ចំណូល​ដេញថ្លៃ​ឈ្នះ២,២ ​ភាគរយ​។

លោកហុង សុហួរ អគ្គនាយកទៅផ្សារមូលបត្រកម្ពុជាបានមានប្រសាស​ន៍ឲ្យដឹង​ថា ការ​ចុះបញ្ជីមូលបត្រ​រដ្ឋ​នៅ​ CSX គឺ​គ្រាន់តែ​ជា​ការ​ចុះបញ្ជី​ព័ត៌មាន​តែប៉ុណ្ណោះ ​ក្នុងការ​ផ្តល់​ព័ត៌មាន​នានា​នៅលើ​ទីផ្សារ។ ចំណែក​ឯ​ការ​ចុះបញ្ជី​ពេញលេញ ​ក្នុងការ​អនុញ្ញាតឱ្យ​សាធារណៈជន ​អាច​ទិញ​លក់បាន​នោះ​គឺ​មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​។

លោក​បានបន្តថា “​ការចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ បែងចែកចេញជា​២ គឺ​ការចុះបញ្ជី​ព័ត៌មាន ក្រុមហ៊ុន និង​ការចុះបញ្ជី​ពេញលេញ​”។ លោក​បន្តថា “ការចុះបញ្ជី​ពេញលេញ ​គឺជា​ការចុះបញ្ជី​លក់​មូល​ប​ត្រ ចំណែក​ការចុះបញ្ជី​ព័ត៌មាន​ គ្រាន់តែ​ជាការ​ដាក់តាំង ​ដោយ​ពុំមាន​ការទិញ​លក់​នោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង​បញ្ជាក់​ថា សម្រាប់​ការ​ចុះបញ្ជី​លើក​ទី​២​ លើក​ទី​៣​បន្តបន្ទាប់ នឹងត្រូវ​ចុះបញ្ជី​ព័ត៌មាន​នៅ CSX ទាំងអស់​។ នាពេល​បច្ចុប្បន្ន​ពុំទាន់​មាន​ការ​ទិញ​ លក់​នៅលើ​ផ្សារ​មូលបត្រ​នៅឡើយ​ទេ ដោយសារ​យើង​ត្រូវការ​ពេលវេលា​បន្តិច​ទៀត ​ក្នុងការ​រៀបចំ​និង​ធ្វើឱ្យ​ដំណើរការ​ ប្រកបដោយ​ប្រសិទ្ធភាព​ មុន​នឹង​យើង​ចាប់ផ្តើម​ការទិញ ​លក់​មូលបត្រ​រដ្ឋ​បាន​នៅលើ​ទីផ្សារ​រដ្ឋ​យើង។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា (SERC) បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជា​ធម្មតា​ពេល​ដែល​ការ​បោះ​ផ្សាយ​មូលបត្រ​ហើយ ​នៅ​ផ្សារ​បឋម​ (Primary Market) គេ​តែងតែ​យក​ទៅ​ចុះបញ្ជី​នៅ​ផ្សារ​បន្ទាប់​ (Secondary Market) ប៉ុន្តែ​សម្រាប់​មូលបត្រ​រដ្ឋ នេះ​មិន​អត់​ទាន់​ធ្វើ​តាមរយៈ​យន្តការ​ទីផ្សារ ដូច្នេះ​ហើយ​ទើប​មាន​ការ​បោះផ្សាយ​តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។

លោកបានបញ្ជាក់ថា “​ឯកសារ​គោល​នយោបាយ​ តម្រូវ​ឱ្យ​យក​ព័ត៌មាន​ ដែល​បោះផ្សាយ​ហើយ​នោះ​មក​ចុះបញ្ជី​ជា Profile Listing មានន័យថា ​ត្រូវ​ប្រមូលផ្តុំ​ព័ត៌មាន​ទុក​ នៅក្រោម​ផ្សារ​មូលបត្រ​កម្ពុជា”​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here