វិនិយោគិន​កូរ៉េសម្លឹង​ឃើញ​កាលានុវត្តភាព​នៃ​ការវិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​

ដោយ៖ សុផារី

ភ្នំពេញ៖ វិនិយោគិន​កូរ៉េ​ ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ ចំពោះ​កាលានុវត្តភាព​នៃ​ការ​វិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ បាន​កាន់តែ​ច្រើន។

គណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) ​ដឹកនាំដោយ លោក KIM Byung Kwan ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd បាន​ស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។

លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលជួប​គណៈប្រតិភូ​សមាគមន៍អ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) ដឹកនាំដោយ លោក KIM Byung Kwan ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ ​និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd. នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ​បានគូសបញ្ជាក់ថា ចំពោះការ​អញ្ជើញ​មកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម របស់ លោក Kim Byung Kwan ប្រធានសមាគម​អ្នកនាំចូលកូរ៉េ និងគណៈប្រតិភូ នៅព្រះរាជាណាចក្រ​កម្ពុជា និយាយជារួម​ នឹងជួយឱ្យគណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

លោកលើកទឹកចិត្តដល់គណៈប្រតិភូសមាគមន៍អ្នក​នាំចូលកូរ៉េ ប្រើប្រាស់នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់ ​និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ​ជាពិសេស កិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

លោក KIM Byung Kwan បានជម្រាបជូនថា ​សហគមន៍​អ្នកនាំចូលកូរ៉េ ​បង្កើតឡើងនៅឆ្នាំ១៩៧២ គិតមកទល់ពេលនេះ​មានអាយុកាល៥២ឆ្នាំ ហើយមានក្រុមហ៊ុនជាសមាជិកចំនួន៨៣០០ក្រុមហ៊ុន​ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារ ​គ្រឿងបន្លាស់ Software គ្រឿងសម្អាង វត្ថុធាតុដើម វាយនភណ្ឌ កសិកម្ម និងសេវាកម្មជាដើម។ សហគមន៍អ្នកនាំចូលកូរ៉េ ក៏បានប្រទេសជាដៃគូចំនួន៦៩ និងមានទំនាក់ទំនងជិតស្និទជាមួយស្ថាទូតនៃ​ប្រទេសនានា​ប្រចាំសាធារណរដ្ឋកូរ៉េចំនួន១០៤ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here