សហរដ្ឋអាមេរិកផ្តល់ជំនួយបច្ចេកវិទ្យាឌីជីថលសម្រាប់គម្រោងPhuket Smart City

ដោយ: លាងហួរ

អាមេរិក: ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA) បានផ្តល់ការផ្តល់ជូនដល់ទីភ្នាក់ងារជំរុញ សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ។

លោកស្រី Enoh T Ebong នាយក USTDA បាននិយាយថា ប្រទេ​សថៃមានរបៀបវារៈ នៃការបង្កើតទីក្រុងឆ្លាតវៃប្រកបដោយមហិច្ឆតា ហើយ USTDA មានមោទនភាពក្នុងការចាប់ដៃគូជាមួយ DEPA និងរដ្ឋបាលខេត្តភូកេត ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា “ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងទំនើបទាំងនេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់ប្រជាជនថៃ និងភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ ដែលមកលេងខេត្តនេះជារៀងរាល់ឆ្នាំ”។លោកបន្តថា “ការងាររបស់យើង ក៏នឹងជួយបង្កើតឱកាសសម្រាប់ក្រុមហ៊ុនអាមេរិកក្នុងការផ្គត់ផ្គង់ប្រភេទបច្ចេកវិទ្យា និងសេវាកម្មដែលបំពេញតម្រូវការជាក់លាក់របស់ខេត្តភូកេត”។

ជំនួយរបស់ USTDA មានលក្ខណៈពិសេស Phuket Smart City Data Platform ដែលជាឧបករណ៍ប្រើប្រាស់ ការច្នៃប្រឌិតទិន្នន័យ និងប ច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុង និងសេវាកម្មប្រជាពលរដ្ឋ។

ជំនួយនេះ នឹងជួយសម្រួលដល់ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពមជ្ឈមណ្ឌលប្រតិបត្តិការរួមរបស់ខេត្តភូកេត និងហេដ្ឋារចនាសម្ព័ន្ធ ICT ស្នូល រួមទាំងការគ្រប់គ្រងចរាចរណ៍ និងប្រព័ន្ធទំនាក់ទំនងសង្គ្រោះបន្ទាន់ បណ្តាញ fiberoptic ម៉ាស៊ីនបម្រើទិន្នន័យ  សុវត្ថិភាពតាមអ៊ីនធឺណិត និង 5G។

គម្រោងនេះគឺជាឧទាហរណ៍ដ៏អស្ចារ្យ នៃរភាពជាដៃគូរបស់ថៃនិងសហរដ្ឋអាមេរិក អាចជំរុញសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក និងផ្តល់អត្ថប្រយោ​ជន៍ផ្ទាល់សម្រាប់ប្រជាជនថៃ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការកសាងវិស័យទេសចរណ៍ឱ្យកាន់តែបៃតង ឆ្លាតជាងមុន និងមានតម្លៃខ្ពស់ជាងនេះ។

លោកស្រីបានបន្ថែមថា “ដោយមានសហរដ្ឋអាមេរិកជាដៃគូ ប្រទេសថៃអាចទទួលបានអត្ថប្រយោជន៍ ពីការច្នៃប្រឌិតរបស់អាមេរិកជាច្រើនទសវត្សរ៍ និងរីកចម្រើននៅក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here