កូរ៉េខាងត្បូងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញកិច្ច សហប្រតិបត្តិការ ជាមួយដៃគូពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក

ដោយ: លាងហួរ

កូរ៉េ: រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសកូរ៉េ ខាងត្បូង និងអ្នកចរចាពាណិជ្ជកម្ម កំពូលបានអះអាងសារជាថ្មីអំពីសារៈសំខាន់ នៃកិច្ចសហប្រតិ​បត្តិការក្នុងវិស័យពាណិជ្ជកម្ម និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Lee Chang-yang រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល  និងអ្នកចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេស លោកAhn Duk-geun បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅខេត្តសៀមរាប ដែលជាទីប្រជុំជននៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកញ្ញា។

កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ គឺជាព្រឹត្តិការណ៍ទល់មុខគ្នាលើកដំបូង៣ឆ្នាំបន្ទាប់ពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ ដែលប្រទេសសមាជិកអាស៊ានទាំង១០ និងដៃគូផ្សេងទៀតអាចដំណើរការ កិច្ចប្រជុំទល់មុខគ្នានេះឡើងវិញបាននៅចំពេលមានការប្រកួត ប្រជែងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងជុំវិញពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ahn បានជួបជាមួយអាជ្ញាធរពាណិជ្ជកម្ម នៃប្រទេសហ្វីលីពីន នូវែលសេឡង់ និងអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាលទ្ធកម្មរ៉ែ និងពាណិជ្ជកម្មសំខាន់ៗ។

ក្នុង ចំណោម ចក្ខុវិស័យ រួម ដែល កូរ៉េ ខាងត្បូងបាន ចែក រំលែក ជាមួយ មិត្តភ័ក្តិ របស់ ខ្លួន រួម មាន ការ កែសម្រួល ផែនការ អភិវឌ្ឍន៍ រយៈពេល មធ្យម ដល់ រយៈពេលវែង ដើម្បី ជំរុញ សមត្ថភាព ឧស្សាហកម្ម។

លោកក៏បានស្វែងរកការគាំទ្រ សម្រាប់ការដេញថ្លៃរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក ឆ្នាំ២០៣០នៅទីក្រុងBusanផងដែរ។

លោក Lee និង Ahn បានឯកភាពពង្រឹងទំនាក់ទំនង បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ -អាស៊ាន (FTA) ឆ្នាំ២០០៩ ដូចដែលបានគាំទ្រ ដោយកិច្ចសហប្រតិបត្តិការ ក្នុងបច្ចេកវិទ្យាឧស្សាហកម្ម ឌីជីថល និងការព្រួយបារម្ភ អំពីការប្រែប្រួលអាកាសធាតុ និងការបង្កើតការប្រើប្រាស់ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕

LEAVE A REPLY

Please enter your comment!
Please enter your name here