NBCនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើ់កទី២ជាមួយទំហំទឹកប្រាក់ ជិត៥០លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ដីពីការបោះផ្សាយមូលបត្ររដ្ឋលើកទី២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ការដេញថ្លៃមូលបត្ររដ្ឋលើកទី២នេះ មានទំហំទឹកប្រាក់សរុបជិត៥០លានដុល្លារ តម្លៃចារឹក១លានរៀល អត្រាកូប៉ុង២.៤៤%ថេរ និងមានរយៈពេលទូទាត់រាល់៦ខែម្តង។

កាលពីការដេញថ្លៃមូលបត្ររដ្ឋលើកទី១ មានគ្រឹះស្ថានចូលរួមចំនួន៨ បរិមាណចូលរួមដេញថ្លៃជោគជ័យសរុបមាន៤១,៨០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះមាន២.២ភាគរយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here