អ្នកឧកញ៉ាគិត ម៉េងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាស៊ីខាងកើត លើកទី៥៥

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ធុរកិច្ចអាស៊ីខាងកើត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយផ្ទាល់នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាធុរកិច្ច អាស៊ីខាងកើតទាំង១៣ប្រទេស។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗមកពិភាក្សាដូចជា ទីការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៥៤ ទីការអនុម័តលើរបៀបវារៈកិច្ចប្រជុំលើកទី៥៥ ទី កិច្ចពិភាក្សាដកស្រង់បទពិសោធន៍អំពីកិច្ចប្រជុំកន្លងទៅរវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី ទី កិច្ចពិភាក្សាអំពីការត្រៀមលក្ខណៈកិច្ចសន្ទនា រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី និងទី បញ្ហាផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាគិត ម៉េង បានថ្លែងអំណរគុណចំពោះវត្តមាន របស់សមាជិ​កក្រុមប្រឹក្សាធុរកិច្ចអាស៊ី ខាងកើតទាំង១៣ប្រទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥៥ ដោយផ្ទាល់នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ាគិត ម៉េងបានបញ្ជាក់ថា មូលបទរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតសម្រាប់ឆ្នាំនេះ គឺ ការតភ្ជាប់អាស៊ីខាងកើតឡើងវិញ សម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ប្រកបដោយថាមពល បរិយាប័ន្ន និងចីរភាព ដូច្នេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ី ខាងកើតត្រូវផ្តោតលើ កិច្ចការអាទិភាពចំនួន៣៖
១៖ សម្របសម្រួល និងជំរុញការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទី ទាញយកប្រយោជន៍ជាអតិបរមាពីនវានវត្តន៍ឌីជីថល និងទី កសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ដែលធន់នឹងវិបត្តិសម្រាប់ធុរកិច្ចក្នុងតំបន់។

អង្គប្រជុំបានពិភាក្សាគ្នាលើរបៀបវារៈនីមួយៗ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារ និងសាទរចំពោះលទ្ធផលនៃកិច្ចសន្ទនា រវាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីនាពេលកន្លងទៅ។ អង្គប្រជុំ បានឯកភាពជាគោលការណ៍ទៅ លើរបាយការណ៍ដែលត្រូវដាក់ជូន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី។

កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៥៥ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី។

ក្រុមប្រឹក្សានេះ មានកាតព្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដាក់ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ដើម្បីពិនិត្យនិងពិចារណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យឯកជនទាំងធុរកិច្ចនិងវិនិយោគ រវាងប្រទេសសមាជិក អាស៊ាន ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ៕

 

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here