ការលក់ផ្ទះឯកជននៅសិង្ហបុរី ដាំក្បាលចុះខ្លាំងបំផុតនៅក្នុងខែសីហា

ដោយៈ សុខុម

សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅក្នុងប្រទេសសិង្ហបុរី បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ៤៧,៦%ក្នុងខែសីហា កន្លងទៅ បើធៀបនឹងខែកក្កដា ដោយសារ តែគ្មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ចាប់ផ្ដើមថ្មីអំឡុងខែបុណ្យសែនខ្មោចស្រេកឃ្លាន (Hungry Ghost Month) តាមជំនឿរបស់ជនជាតិចិន។

ដោយមិនទាន់ទាំងរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានលក់ផ្ទះបានចំនួន៤៣៧យូនីត កាលពីខែមុន ដោយធ្លាក់ចុះពីចំនួន៨៣៤យូនីត ដែលលក់បានក្នុងខែកក្កដា។ នេះបើយោងតាមតួលេខដែលអាជ្ញាធរអភិវឌ្ឍន៍ក្រុង (URA) បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើកចុងក្រោយបង្អស់ ដែលការលក់ប្រចាំខែធ្លាក់ចុះខ្លាំង គឺនៅក្នុងខែមេសា ឆ្នាំ២០២០ ជាពេលដែលវិបត្តិកូវីដ-១៩ ទើបតែចាប់ផ្ដើមផ្ទុះនៅក្នុងប្រទេសនេះ ដោយពេលនោះផ្ទះថ្មីៗ លក់បានត្រឹមតែ២៧៧យូនីតប៉ុណ្ណោះ។

បើធៀបនឹងអត្រាប្រចាំឆ្នាំ ការលក់ផ្ទះក្នុងខែសីហា បានធ្លាក់ចុះរហូតដល់ទៅ៦៤,១%ពីចំនួន១.២១៦យូនីត ដែលលក់បានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

អាជ្ញាធរអភិវឌ្ឍន៍ក្រុង (URA) ឱ្យដឹងថា គ្មានគម្រោងខុនដូថ្មីៗចាប់ផ្ដើមនោះទេកាលពីខែមុន។

ទោះជាយ៉ាងណា មានគម្រោងខ្នាតតូចចំនួន២ ដែលត្រូវបានចាប់ផ្ដើម គឺគម្រោង The Jardine Residences (មាន៦យូនីត) រួមជាមួយ Lorong Chuan និងគម្រោង Mount Rosie Signature Collection (មាន៦យូនីត) នៅជិតតំបន់ Bukit Timah៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here