EUស្វែងរកថវិកា១៤០ពាន់លានដុល្លារ ដើម្បីបញ្ជៀសអ្នកប្រើ ប្រាស់ពីវិបត្តិថាមពល

ដោយ: លាងហួរ

អឺរ៉ុប:នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប បានគូសបញ្ជាក់ពីផែនការកាលពីថ្ងៃពុធ ដើម្បីរៃអង្គាសប្រាក់ជាង១៤០ពាន់លានដុល្លារ ពីក្រុមហ៊ុនថាមពល ដើម្បីជួយការពារគ្រួសារ និងអាជីវកម្មពីការកើនឡើងនៃតម្លៃថាមពល ដែលគំរាមកំហែងដល់វិបត្តិសេដ្ឋកិច្ច និងការក្ស័យធន។

តម្លៃឧស្ម័ន និងថាមពលនៅអឺរ៉ុប បានស្ទុះឡើងនៅឆ្នាំនេះ ខណៈដែលរុស្ស៊ីកាត់បន្ថយការនាំចេញប្រេងឥន្ធនៈ ដើម្បីឆ្លើយតបចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលបណ្តាលឱ្យមនុស្សជាច្រើន មានផលពិបាកក្នុងការទូទាត់វិក្កយបត្រ និងឧបករណ៍ប្រើប្រាស់ ដែលកំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់ងាយស្រួល។

ប្រធានសេដ្ឋវិទូរបស់ធនាគារកណ្តាលអឺរ៉ុបបាននិយាយថា តម្លៃខ្ពស់ទាំងនេះ នៅតែជាកម្លាំងជំរុញអតិផរណា នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលអ៊ឺរ៉ុបបានឆ្លើយតប ជាមួយនឹងវិធានការរាប់ចាប់ពីការកំណត់តម្លៃអគ្គិសនី និងឧស្ម័នសម្រាប់អ្នកប្រើប្រាស់ រហូតដល់ការផ្តល់ឥណទាន និងការធានាដល់អ្នកផ្តល់ថាមពល ដែលមានហានិភ័យនៃការដួលរលំ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់សភាអឺរ៉ុបថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានវិនិយោគរាប់ពាន់លានអឺរ៉ូ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ ប៉ុន្តែយើងដឹងថានឹងមិនគ្រប់គ្រាន់ទេ។

សំណើរបស់គណៈកម្មាការអ៊ឺរ៉ុប រួមមានការកំណត់ប្រាក់ចំណូលពីក្រុមហ៊ុនម៉ាស៊ីនភ្លើង ហើយសំណើនេះក៏រួមបញ្ចូលផងដែរ នូវវិធានការដើម្បីបង្ខំឱ្យក្រុមហ៊ុនឥន្ធនៈហ្វូស៊ីល ចែករំលែកប្រាក់ចំណេញពីការលក់ថាមពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here