ធនាគារSMEចុះMOUជាមួយសហមាគមសហគ្រិនស្រ្តីដើម្បីគាំទ្រ ដល់វិស័យSME

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (ធ.ស.ក)(SME Bank) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ក្នុងគោលបំណងសហការគ្នា ដើម្បីជួយគាំទ្រដល់ការរីកចម្រើន នៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ (MOU)នេះធ្វើឡើង​រវាងលោកបណ្ឌិត លឹម អូន ជាអគ្គនាយក និង លោកជំទាវឧកញ៉ាកែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះអនុស្សារណៈនៃការយោគយល់នេះ នឹងជួយឲ្យសហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិកនៃ សមាគមសហគ្រិនស្ត្រីកម្ពុជា មានលទ្ធភាព ក្នុងការទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ឲ្យមានដំណើរការល្អប្រកបដោយនិរន្តរភាព។

ពិធីចុះអនុស្សារណៈនៃការយោគយល់នេះ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានគណៈកម្មការតស៊ូមតិ និងបញ្ចុះបញ្ចូល នៃសមាគមសហគ្រិនស្ត្រីកម្ពុជា អ្នកស្រី SABINE Joukes នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្កការផេកកម្ពុជា គណៈគ្រប់គ្រងជាន់ខ្ពស់នៃ ធ.ស.ក តំណាង និងសមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ជាច្រើនរូបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here