រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងRCEP

ដោយ: លាងហួរ

សេអ៊ូល: រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង លោក Ahn Duk-geun គ្រោងនឹងមកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី បើកសម្ពោធនៃកិច្ចព្រមព្រៀងពាណិ ជ្ជកម្មដ៏ធំក្នុងតំបន់ ក៏ដូចជាកិច្ចពិភាក្សាសេដ្ឋកិច្ច ទាក់ទងនឹងអាស៊ានចំនួនបី។

ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់ខេត្តសៀមរាបចាប់ពីថ្ងៃសុក្រនេះ លោក Ahn នឹងជួបសមភាគីរបស់លោកមកពីប្រទេសសមាជិកចំនួន១៤ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដើម្បីពិភាក្សាអំពីវិធី ក្នុងការធានាឱ្យបានកាន់តែល្អប្រសើរ នូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថេរភាព និងដើម្បីពិនិត្យមើលច្បាប់លម្អិត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន១៥ ដែល១០ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចិន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។

ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយដៃគូ ក្នុងឆ្នាំ២០២០ ហើយវាចូលជាធរមានសម្រាប់ប្រទេសកូរ៉េ ក្នុងខែកុម្ភៈឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីដ៏ធំបំផុតមួយរបស់ពិភពលោក (FTA) ដោយសារប្រទេសជាសមាជិកមានប្រហែល៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក ចំនួនប្រជាជន និងទំហំពាណិជ្ជកម្ម។

ខណៈនៅកម្ពុជា លោក Ahn ក៏នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េ-អាស៊ាន លើកទី១៩ សម្រាប់កិច្ចពិភាក្សាអំពីរបៀបជំរុញ FTA ទ្វេភាគី ជាពិសេសទាក់ទងនឹងបទដ្ឋានពាណិជ្ជកម្មឌីជីថល។

លោករដ្ឋមន្ត្រីក៏មានគម្រោងពិភាក្សា អំពីរបៀបជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ផងដែរ។

លោកក៏នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១០ ដែលប្រមូលផ្តុំអាស៊ាន និងប្រទេសចំនួនប្រាំបីផ្សេងទៀត រួមមានសហរដ្ឋអាមេរិក រុស្ស៊ី និងឥណ្ឌា ព្រោះវាត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងសម្រាប់ពិភាក្សាលើបញ្ហាប្រឈមដូចជាការស្ដារឡើងវិញ នូវពាណិជ្ជកម្មពហុភាគីពិភពលោក។

ប្រទេសកូរ៉េខាងត្បូង បានព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួ យអាស៊ាន ក៏ដូចជាដៃគូផ្សេងទៀត ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here