លោកជា ចាន់តូៈទុនបម្រុងអន្តរជាតិរបស់កម្ពុជារក្សាបាននៅ ក្នុងកម្រិតគ្រប់គ្រាន់

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានថ្លែងថា ទុនបម្រុង​អន្តរជាតិ​កម្ពុជា​បន្តរ​ក្សា​បាន ​នៅក្នុង​កម្រិត​គ្រប់​​គ្រាន់​ស្មើនឹង​ប្រមាណ​៧​ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា​ដែល​ខ្ពស់ជាង​កម្រិត​អប្បបរមា​ ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​៣​ខែ​។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុន ក្នុងជំនួបជាមួយ​ប្រតិភូអន្តរជាតិមួយក្រុមថា ចំពោះ​តម្លៃ​ប្រាក់រៀល អត្រា​ប្ដូរ​ប្រាក់រៀល​ធៀប​ទៅនឹង​ដុល្លារ​អាមេរិក​ មាន​ស្ថិរ​ភាពល្អ​ប្រសើរ ដោយ​​មាន​កម្រិត​មធ្យម​ប្រហាក់ប្រហែល​នឹង​គ្រា​ដូចគ្នា ​ក្នុង​រយៈពេល៨​ខែ ឆ្នាំ ​២០២១ ក្រោម​បរិការណ៍​ដែល​សកម្មភាព​សេដ្ឋកិច្ច​ងើបឡើង​ជា​លំដាប់​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់ថា “​ស្ថិរភាព​អត្រា​ប្ដូរប្រាក់​ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ការពារ​អំ​​ណា​ច​ទិញ​ របស់​ចំណូល​ប្រជា​​ជន ក៏ដូចជា​កាត់បន្ថយ​ផល​ប៉ះ​​ពាល់​ពី​ការកើនឡើង​នៃ​អតិ​ផរ​ណា​”។

លោកជា​ ចាន់តូបានបន្តថា ចំពោះ​ប្រព័ន្ធ​ធនាគារ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​វិបត្តិ ព្រមទាំង​បាន​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​១៩ និង​គាំទ្រ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុងដំណាក់កាល​ងើបឡើង​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here