ដោយ: លាងហួរ
ហុងកុង: មន្ត្រីមួយរូបបានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង គ្រោងបញ្ចេញផែនការអភិវឌ្ឍន៍សម្រាប់ការច្នៃប្រឌិត និងបច្ចេកវិទ្យា (I&T) សម្រាប់រយៈពេល ៥ទៅ១០ឆ្នាំខាងមុខ។

លោក Paul Chan លេខាធិការហិរញ្ញវត្ថុ នៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បាននិយាយនៅក្នុងវេទិកាមួយថា ចំណុចសំខាន់ៗ នៃផែនការអភិវឌ្ឍន៍ រួមមាន ការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងបច្ចេកវិទ្យា ដែលនឹងជួយធ្វើសមាហរណកម្មធនធានក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងវិស័យ និងឆ្លងតំបន់។

លោកEva Cheng ប្រធានមូលនិធិ Our Hong Kong Foundation បាននិយាយថា ផែនការរយៈពេលប្រាំឆ្នាំលើកទី១៤ គាំទ្រយ៉ាងច្បាស់លាស់ ចំពោះការអភិវឌ្ឍន៍របស់ទីក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងច្នៃប្រឌិតអន្តរជាតិ ដោយនាំមកនូវឱកាសដែលមិនធ្លាប់មានពីមុនមកដល់ហុងកុង។
លោក Cheng បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ និងនវានុវត្តន៍ សេវាកម្មផ្លូវច្បាប់ និងវិជ្ជាជីវៈ មូលធនបណ្តាក់ទុន និងការផ្តល់ហិរញ្ញប្បទាន លើផ្សារហ៊ុនទាំងអស់ ដែលកំពុងអភិវឌ្ឍន៍និងរីកចម្រើន៕







