សញ្ញាបណ្ណសាជីវកម្មដំណាក់កាលទី២ របស់ធនាគារ PPCB នឹងដាក់ឲ្យជួញដូរចាប់ពីថ្ងៃទី៩ ខែតុលាខាងមុខនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ សញ្ញាបណ្ណសាជីវកម្ម របស់ ធនាគារ ភ្នំពេញពាណិជ្ជ ម.ក ( PPCBank) ក្នុងដំណាក់កាលទី ២ នឹងត្រូវដាក់ឲ្យជួញដូរចាប់ពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

ធនាគារ ភីភីស៊ីប៊ែង ( PPCBank) បានចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មដំបូងរបស់ខ្លួនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃ អង្គារ៍ទី ២១ មេសា ឆ្នាំ ២០២០ នេះបន្ទាប់ពីទទួលបានការអនុម័តលើលទ្ធផលនៃការជាវ និងការបែងចែកពីគណៈកម្មការមូលបត្រកម្ពុជាកាលពី ថ្ងៃទី១០ខែមេ សាឆ្នាំ ២០២០ កន្លងទៅ ។

ធនាគារ ភីភីស៊ីប៊ែង បានប្រមូលទុនចំនួន ៤០ពាន់លានរៀល (១០ លាន ដុល្លារអាមេរិក ) ក្នុងដំណាក់ទី១ ចំពេលនៃការរាតត្បាតជំងឺកូវីដ ១៩។ ក្នុងដំណាក់កាលទី១ ក្រុមវិនិយោគិនបានទិញសញ្ញាប័ណ្ណសាជីវកម្មដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ មានអត្រាគូប៉ុង ចុងក្រោយប្រចាំឆ្នាំ ៦.៥% និងមានរយៈពេល៣ឆ្នាំ ។

មូលបត្របំណុលសរុប ៤០០,០០០ត្រូវបានធ្វើការជួញដូរនៅក្នុងដំណាក់ទី ១ ដែល មានតម្លៃ១ម៉ឺនរៀលក្នុងមួយមូលបត្របំណុល។ ធនាគារ ភីភីស៊ីប៊ែង គ្រោងនឹងប្រមូលទុនឱ្យបាន៤០ពាន់លានរៀលបន្ថែមទៀតក្នុងដំណាក់ កាលទី២នៅប្រមាណរយៈពេល៦ខែខាងមុខដោយតាមដានដោយប្រុងប្រយ័ត្ននូវការវិវត្តន៍ នានាក្នុងស្ថានភាពនៃជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Shin Chang Moo នាយកប្រតិបត្តិធនាគារ ភីភីស៊ីប៊ែង បានលើកឡើងថា ៖ “ការ ចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់យើងនេះគឺជា ព្រឹត្តិការណ៍ដ៏សំខាន់របស់ធនាគារ ភីភីស៊ីប៊ែង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករវិនិយោគគិននិង អ្នកផ្តល់ប្រឹក្សាទាំង អស់ដែលបានធ្វើឱ្យការបោះផ្សាយមូលបត្រលើកទី១ របស់យើងប្រព្រឹត្តិទៅដោយជោគជ័យចំពេលនៃភាពមិនប្រាកដប្រជាខ្ពស់និងការ ប្រែប្រួល នៅក្នុងទីផ្សារដែលការធានាបាននូវសុវត្ថិភាពសាច់ ប្រាក់មានសារៈសំខាន់ជាងពេលណាទាំងអស់” ។

ធនាគារ ភីភីស៊ីប៊ែង ជាគ្រឹះស្ថានហិរញ្ញវុត្ថុ មួយក្នុងចំណោម គ្រឹះស្ថានហិរញ្ញវត្ថុតិចតួចបំផុតដែលអាចទទួលបានប្រភពទុនថ្មីបំផុតមួយទៀតក្នុងរយៈពេលវែងឆ្ងាយ។ តាមរយៈការ បោះផ្សាយមូលបត្របំណុលនេះ យើងអាចបង្កើតទំនាក់ទំនងថ្មីមួយទៀតជាមួយនឹង ក្រុមសហគ្រិនទាំងក្នុងស្រុកនិងក្រៅប្រទេស។

លោក បានថ្លែងថា “ខ្ញុំជឿជាក់ ថានេះគឺជាលើកទីមួយហើយដែលមានក្រុមហ៊ុន ធានារ៉ាប់រង ក្នុងស្រុកមួយវិនិយោគ លើមូលបត្របំណុលក្នុងនាមជាវិនិយោគិនចំបង ។ យើងជឿជាក់ថាការចុះបញ្ជីសញ្ញប័ណ្ណសាជីវកម្មរបស់យើងនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីកកេរ្តិ៍ឈ្មោះរបស់ធនាគាររបស់យើង ដែលមិនត្រឹមតែជាធនាគារពាណិជ្ជឈានមុខគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាដៃគូជឿទុកចិត្តជាមួយនឹងប្រតិបត្តិការផ្តោតសំខាន់លើអតិថិជន ការច្នៃប្រឌិត និងតម្លាភាពផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here