វិនិយោគិនជាតិ អន្តរជាតិសហការគ្នាបង្កើតកម្មវិធីទំនើបកម្មអាជីវកម្ម

 ដោយៈ​គង់ ម៉ាលីនណា

       ភ្នំពេញៈ វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​សិង្ហ​បុរី​ បាន​ចាប់ដៃ​សហការគ្នា ​បង្កើត​កម្មវិធី​ទំនើបកម្ម​អាជីវកម្ម ( ePOS-GoDigital) ដែលជា​កម្មវិធី ​ផ្ដោតទៅលើ​អាជីវកម្ម​អន​ឡាញ ​អនុញ្ញាតដល់​អាជីវករ​ក្នុងស្រុក​អាចធ្វើ​ការដាក់​លក់​ផលិតផល​របស់ខ្លួន ​កាន់តែ​ទូលំទូលាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

កម្មវិធីនេះផ្តោតជាពិសេស​គឺជា​ការឆ្លើយ​តប ​ទៅនឹង​តម្រូវការ​នៃ​ការបញ្ជាទិញ​ទំនិញ​ តាម​អន​ឡាញ​កំដែលពុង​ពេញនិយម​។

កម្មវិធី​ទំនើបកម្ម​អាជីវកម្ម ( ePOS-GoDigital App ) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១0 ខែកញ្ញា​ថ្មីៗ​កន្លងមកនេះ​។ កម្មវិធី​ទំនើប​កម្មនេះ ​ផ្តល់​ដល់​ម្ចាស់​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ​ក្នុងការ​គ្រប់​គ្រង​នូវ​ប្រព័ន្ធ​នៃ​ការលក់​ជំនាន់​ថ្មី ព្រមទាំង​អាចជួយ​បង្កើន​ការលក់ ហើយ​ការបញ្ជាទិញ ​នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ Scan QR code តាមរយៈ EPOS-QR ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ព្រុំ ភ័​ក្ត្រា អគ្គនាយិកា ក្រុមហ៊ុន អ៉ី​ផូស ហ្គោ​ឌីជីថល បាន​មានប្រសាសន៍ថា ការរីកចម្រើន​និង​ការវិវត្តរបស់​វិស័យ​បច្ចេកវិទ្យា បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ​លើ​ជីវភាព​រស់នៅ ការសិក្សាអប់រំ និង​របៀប​នៃ​ការធ្វើ​អាជីវកម្ម ជាពិសេសជំងឺ​កូវីដ​១៩ បាន​បង្រៀន​មនុស្ស​នូវ​មេរៀន​ជាច្រើន ហើយ​អាជីវកម្ម​ជាច្រើន​បាន​រងគ្រោះ ជាពិសេស​ពី​អាជីវកម្ម​បែប​គ្រួសារ អាជីវកម្ម​ដែល​គ្មាន​ស្តង់ដា គ្មាន​ប្រព័ន្ធគ្រប់គ្រង និង​គ្មាន​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ការលក់ អាជីវកម្ម​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ ​ក្នុងការ​បិទទ្វារ​ខ្ពស់​។​

លោកស្រី​បាន​ថ្លែង​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០២២ ដោយសារតែ​មើលឃើញ​បញ្ហា​ប្រឈម ​របស់ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ជាច្រើន ដែល​បាន​រងគ្រោះ​ដោយសារ​វិបត្តិ​កូ​វីដ និង​អតិផរណា ដែល​ជះឥទ្ធិពល​ពី​សង្គ្រាម​រុ  ស្ស៊ី​-​អ៊ុយ​ក្រែ​ន វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក ទើប​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ផ្សារ ePOS- GoDigital សម្រាប់​ម្ចាស់​អាជីវកម្ម​ទូរ​ទៅ សំដៅ​ចូលរួម​អភិវឌ្ឍ​អា​ជី​កម្ម ​បែប​គ្រួសារឱ្យ​ក្លាយជា​អាជីវកម្ម ដែលមាន​ប្រព័ន្ធគ្រប់គ្រង​បែប​ឌីជីថល​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here