មន្រ្តីជំនាញក្រសួងសាធារណៈការសម្រេចប្តូរចំណងជើងសេចក្តី ព្រាងច្បាប់មួយ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមមន្ត្រីជំនាញរបស់ក្រសួង បានសម្រេចប្តូរចំណងជើងពីសេចក្តីព្រាងច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ ទៅជាសេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ មុននឹងដាក់ឆ្លងយោបល់កិច្ចប្រជុំអន្តរក្រសួង ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាល់ ចាន់តារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃ ក្នុងបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដែលរៀបចំឡើងដោយក្រុមជំនាញការនៃទីភ្នាក់ងារ JICA ជាមួយនឹងក្រុមមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីប្រមូលធាតុចូលបន្ថែមសំដៅ ឱ្យការរៀបចំច្បាប់នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបម្រើឧត្ដមប្រយោជន៍ជាតិជារួម។

អង្គប្រជុំបានពិភាក្សា និងសម្រេចប្តូរចំណងជើង ពីសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ទៅជាសេចក្តីព្រាងច្បាប់ស្ដីពី ប្រព័ន្ធទឹកកខ្វក់ មុននឹងដាក់ឆ្លង យោបល់កិច្ចប្រជុំអន្តរក្រសួង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

លោកប៉ាល់ ចាន់តារាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ ដែលបានចូលរួមយ៉ាងផុលផុស ក្នុងការផ្ដល់មតិយោបល់ប្រកបដោយខ្លឹមសារ និងដែលបានផ្តល់ធាតុចូលសំខាន់ៗ ដើម្បីឱ្យការរៀបចំសេចក្ដីព្រាងច្បាប់នេះ មានអត្ថន័យគ្រប់គ្រាន់ អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here