រដ្ឋាភិបាលដាក់ចេញយុទ្ឋសាស្រ្តចំនួន៤ដើម្បីសម្រេចគោលដៅលើការរៀបចំរដ្ឋាភិបាលឌីជីថល

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេតបានមានប្រសាសន៍ថា គោលដៅរួមនៃ គ.រ.ឌ. គឺសម្រេចចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

លោកបន្តថា គោលយោបាយនេះ ធ្វើឡើងស្របតាមការចង្អុលបង្ហា​ញ ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣០។ ដើម្បីសម្រេចបានគោលនយោបាយនេះ គោលដៅជាយុទ្ធសាស្ត្រចំនួន៤ រួមមាន ទី១ ការលើកកម្ពស់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល ទី២ ការកសាងអភិបាលកិច្ច និងសេវាសាធារណៈឌីជីថល ទី៣ ការកសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល និងទី៤ ការលើកកម្ពស់កិច្ចសហការនិងភាពជាដៃគូវាងរដ្ឋនិងឯកជន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here