ថៃគ្រោងដាក់ដំណើរការរថភ្លើងដែលបរិច្ចាកពីជប៉ុននៅខែតុលា ខាងមុខនេះ

ដោយ: លាងហួរ

បាងកក: ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) គ្រោងដាក់រថភ្លើងមួយគ្រឿង ក្នុងចំណោមរថភ្លើងចំនួន១៧ ដែលត្រូវបានបរិច្ចាគដោយប្រទេសជប៉ុន នៅលើផ្លូវសម្រាប់ការធ្វើដំណើររយៈពេលខ្លី ពិសេសចាប់ពីខែតុលាតទៅ។

អភិបាល SRT លោក Nirut Maneephan បាននិយាយថា រថភ្លើង ៤-bogey អាចត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើដំណើរពីទីក្រុងបាងកកទៅកាន់កន្លែងនានាដូចជា Sai Yok Falls ក្នុង Kanchanaburi, Hua Hin ឬ Pasak Dam ក្នុងខេត្ត Lopburi ។

SRT សង្ឃឹមថា រថភ្លើង KIHA១៨៣នឹងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ ហើយវានឹងផ្តល់ជូនអ្នកទេសចរនូវបទពិសោធន៍ថ្មីស្រឡាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បាន បន្ថែម ថា SRT បាន ជួសជុល រថភ្លើង ចំនួន១៣គ្រឿង ក្នុង ចំណោម រថភ្លើង KIHA ១៨៣ ចំនួន១៧គ្រឿង ដែល ផ្តល់ ដោយ ក្រុមហ៊ុន រថភ្លើង Hokkaido។

ក្នុងចំណោម ក្បាលរថភ្លើង ម៉ាស៊ូត ម៉ាស៊ីនត្រជាក់ ទាំង១៧គ្រឿង មាន៨គ្រឿង អាច ផ្ទុក អ្នកដំណើរបាន៤០នាក់ កៅអី៨អាចផ្ទុកអ្នកដំណើរ៦៨នាក់ និង ទូរថភ្លើង មួយ មាន៥២កៅអី  ហើយរថភ្លើងនេះបានមកដល់ប្រទេសថៃកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំមុន។

លោក Nirut បាននិយាយថា SRT បានចំណាយប្រាក់ចំនួន៤២,៥លានបាត ដើម្បីនាំយករថភ្លើងទៅកាន់ប្រទេសថៃ ហើយនឹងចំណាយប្រាក់ប្រហែល២០ម៉ឺនបាត ក្នុងការជួសជុលរថភ្លើងនីមួយៗ។  ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការជួសជុលរថភ្លើងដែលប្រើរួចគឺមានតម្លៃថោកជាងការទិញថ្មី៤០០ដង ដែលអាចរហូតដល់ទៅ១០០លានបាត។

លោកបានបន្ថែមថា SRT បានដំណើរការសាកល្បងដោយជោគជ័យជាមួយនឹងរថភ្លើងនៅលើផ្លូវ Makkasan-Chachoengsao ហើយបានដឹងថាវាអាចធ្វើដំណើរ ក្នុងល្បឿនអតិបរមា១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោកបាននិយាយថា រថភ្លើងចំនួន១៣ គួរតែត្រៀមរួចរាល់សម្រាប់ការធ្វើដំណើររយៈពេលខ្លីនៅឆ្នាំនេះ ដោយបន្ថែមថាលោកមានទំនុកចិត្តថា ក្បាលរថភ្លើង នឹងអាចដំណើរការបានរយៈពេល១៥ ទៅ២០ឆ្នាំទៀត។

លោក Nirut បាននិយាយថា នៅក្នុងដំណាក់កាលទីពីរ SRT នឹងធ្វើការជួសជុលឡើងវិញទាំងស្រុងនូវរថភ្លើង ដោយការផ្លាស់ប្តូរកង់ សំបកកង់ ម៉ាស៊ីន ប្រព័ន្ធអគ្គិសនី ហ្រ្វាំងនិងម៉ាស៊ីនត្រជាក់ ដូច្នេះពួកគេអាចប្រើប្រាស់សម្រាប់សេវាផ្លូវឆ្ងាយ ដោយលោកបានបន្ថែមថា ការជួសជុលអាចប្រើ ពេលពីឆ្នាំដើម្បីបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here