ប្រទេសចិនគ្រោងដំឡើងថ្លៃប្រេងឥន្ធនៈស្របនឹងការផ្លាស់ប្តូរថ្មីនៃតម្លៃប្រេងអន្តរជាតិ

ដោយ:លាងហួរ

ប៉េកាំង: អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសចិននឹងដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូត ចាប់ពីថ្ងៃពុធ ដោយផ្អែកលើការផ្លាស់ប្តូរថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។

តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតនឹងកើនឡើង១៩០យ័ន (ប្រហែល២៧,៥ដុល្លារអាមេរិក) និង១៨៥យ័នក្នុងមួយតោនរៀងៗគ្នា នេះបើយោងតាមគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្ន ប្រសិនបើតម្លៃប្រេងឆៅអន្តរជាតិប្រែប្រួលលើសពី៥០យ័នក្នុងមួយតោន ហើយបើនៅតែស្ថិតក្នុងកម្រិតនោះ សម្រាប់រយៈពេល១០ថ្ងៃធ្វើការ តម្លៃនៃផលិតផលប្រេងចម្រាញ់ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូត នៅក្នុងប្រទេសចិននឹងត្រូវកែតម្រូវទៅតាមនោះ។

NDRC បាននិយាយថា ក្រុមហ៊ុនប្រេងធំជាងគេចំនួនបីរបស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិន សាជីវកម្មប្រេងគីមីចិន និងសាជីវកម្មប្រេងឈូងសមុទ្រចិន រួមជាមួយក្រុមហ៊ុនកែច្នៃប្រេងផ្សេងទៀត គួរតែរក្សាផលិតកម្មប្រេង និងសម្រួលការដឹកជញ្ជូន ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។

តម្លៃប្រេងអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងបន្តប្រែប្រួលក្នុងរយៈពេលខ្លី នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យតម្លៃនៃ NDRC ៕

LEAVE A REPLY

Please enter your comment!
Please enter your name here