ក្រុមហ៊ុនថ្មីមួយត្រៀមចូលទីផ្សារមូលបត្រកម្ពុជាដើម្បីពង្រីការកៀងគរទុន

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមហ៊ុន Westline Education Group Co., Ltd (WEG) ​នឹង​ក្លាយជា​ក្រុមហ៊ុន​មកពី​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ​ គ្រោង​នឹង​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា។

ក្រុមហ៊ុននេះ មានផែនការ​កៀរគរ​មូលនិធិ​ ដើម្បី​ពង្រីក​សាខា​សាលា​ទៅកាន់​មូលដ្ឋាន​ខេត្ត ស្រុក និង​ភូមិ​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ WEG បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៥ កញ្ញាកន្លងមក​ថា ក្រុមហ៊ុន​លោក​ធ្លាប់​បាន​ឈ្នះ​ពាន ​ក្នុង​កម្មវិធី​ឧត្តមភាព​លើក​ទី​១ របស់​និយតករ​មូលបត្រ​កម្ពុជា​ថា ជា​ក្រុមហ៊ុន​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ​ក្នុង​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX)​។

លោក​បាន​បន្ថែមថា “បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ត្រៀមខ្លួន ​បន្ថែម​ទៀត​សំដៅ​ធ្វើ​យ៉ាងណា​ពេល ដែល​បោះផ្សាយ​លក់​មូលបត្រ​ ទៅ​ទទួល​បាន​ការគាំទ្រ​ពី​វិនិយោគិន​សាធារណៈ ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​”។លោកបន្ថែមថា “​តាមពិតទៅ​យើង​បាន​រៀបចំ​ខ្លួន​រួចហើយ ប៉ុន្តែ​យើង​ត្រូវការ​ពេល​បន្តិចទៀត​ ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន​យើង​កាន់តែ​ធំ​ទៀត និង​ទទួល​បាន​ការទុកចិត្ត​កាន់តែ​ច្រើន​ពី​សាធារណជន​។ យើង​មាន​ផែនការ​ធ្វើការ​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅលើ​ផ្សារ​កំណើន​នាពេល​ខាងមុខ”។

អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា លោក ស៊ូ សុជាតិ បាន​លើកឡើង​ថា Westline គឺជា​ក្រុមហ៊ុន​មាន​សក្តានុពល​មួយ ​ដែល​បាន​ត្រៀម​ខ្លួន​ ក្នុង​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ ​នៅ​ទីផ្សារ​កំណើន​នាពេល​ខាងមុខ​នៅក្នុង​គោលបំណង​ ទាញយក​មូលធន​ពី​ផ្សារមូលបត្រ ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here