ក្រសួងអនុញ្ញាតឱ្យនាំចូលនិងចែកចាយឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារដែលត្រូវបានផ្អាកបណ្ដោះអាសន្ន

ដោយៈ សុផារី

ភ្នំពេញៈ ម្សៅលាបខ្លួនទារក និងកុមារចំនួន១២ប្រភេទ ត្រូវបានអនុញ្ញាតឱ្យដាក់លក់ លើទីផ្សារឡើងវិញ ក្រោយរកមិនឃើញមានផ្ទុកសារធាតុគីមី អាសបេស្តុស(Asbestos) ដែលអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព។

នេះបើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី៥ ខែកញ្ញា។

ការអនុញ្ញាតនេះ  បន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់ លើគំរូផលិត​ផ​ល ក្រោមការសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប ជាមួយដៃគូអភិឌ្ឍន៍នៃប្រទេសអូស្តា្រលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ទីរពិសោធន៍ COHLABS បានវិភាគដោយប្រើប្រាស់វិធីសាស្រ្ត Transmission Electron Microscopy (TEM) ជាបច្ចេកវិទ្យាទំនើប និងបានបង្ហាញលទ្ធផលថា សំណាកគំរូទាំង១២ នៃផលិតផលម្សៅលាបទារក និងកុមារ មិនមានសារធាតុអាសបេស្តុស។

កបន បានបញ្ជាក់ថា “វីធីសាស្ត្រវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលមន្ទីរពិសោធន៍អគ្គនាយកដ្ឋានក.ប.ប. យកមកអនុវត្ត ត្រូវបានផ្ដល់ និងបណ្ដុះបណ្តាល ដោយក្រុមអ្នកជំនាញនៃប្រទេសអូស្ត្រាលី ដោយ ប្រើប្រាស់ប្រព័ន្ធឧបករណ៍ Polarized light Microscopy (PLM)”។

កបបបានបន្តថា “តាមគោលការណ៍នេះ សារធាតុអាសបេស្តុសនិងសារធាតុរ៉ែ ដែលស្រដៀងអាសបេស្តុស ដែលមាននៅក្នុងម្សៅតាល់ អាចត្រូវបានកំណត់រកឃើញដូចគ្នា ដែលតម្រូវឱ្យមានការវិភាគ ដោយប្រើវិធីសាស្ត្រដែលមានលក្ខណៈទំនើប និងជាក់លាក់ជាងនេះបន្ថែមទៀត ដើម្បីធានា បាននូវលទ្ធផលជាក់លាក់ អគ្គនាយកដ្ឋាន ក.ប.ប. បានស្វែងរកជំនួយពីស្ថាប័ន (OCCSAFE Australia ដើម្បីបញ្ចូនសំណាកគំរូដែលសង្ស័យទាំងនោះ ទៅវិភាគនៅមន្ទីរពិសោធន៍ COHLABS នៃប្រទេសអូស្ត្រាលី ដែលជាមន្ទីរពិសោធន៍ភាគីទី៣ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ”។

សំណាកគំរូផលិតផល ដែលយកមកវិភាគស្វែងរកសារធាតុ អាសបេស្តុស មានដូចជា Johnson’s baby powder 380g, Johnson’s blossoms baby powder 380g, Johnson’s blossoms baby powder 380g,  Johnson’s baby powder 380g, Johnson’s baby powder 380g, D-nee Kids Baby Powder 380g,  D-nee Newborn Baby Powder 380g, Pureen baby powder 125g, Laffair Be Love 320g, Kodomo Baby Powder 180g, BHAESAJ COOL POWDER 35g, Babi mild Natural ‘N Mild 180g៕

LEAVE A REPLY

Please enter your comment!
Please enter your name here