ប្រទេសកូរ៉េខាងត្បូងនឹងចាត់វិធានការជាមុនដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុក្នុងស្រុក

ដោយ: លាងហួរ

សេអ៊ូល: រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ ទី៥ ខែកញ្ញានេះ ថាអាជ្ញាធរនឹងចាត់វិធានការ ក្នុងលក្ខណៈជាមុន ប្រសិនបើចាំបាច់ ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ដែលការប្រែប្រួលបានកើនឡើងដោយសារតែកត្តាខាងក្រៅ។

លោក Choo Kyung-ho ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការកត់សម្គាល់នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ ដែលបានគ្រោងទុក របស់មន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពូល ដែលរួមបញ្ចូលផងដែរនូវប្រធានធនាគារកណ្តាល និងភ្នាក់ងារត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុចំនួនពីររូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើង ក្រោយពីមានការរឹតបន្តឹងគោលនយោបាយដ៏ខ្លាំងក្លាពេក របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Federal Reserve) និងបណ្តាធនាគារកណ្តាលសំខាន់ៗផ្សេងទៀត និងសញ្ញានៃសេដ្ឋកិច្ចធ្លាក់ចុះ ដែលបានទាញប្រាក់វ៉ុន ប័ណ្ណបំណុល និងតម្លៃភាគហ៊ុនធ្លាក់ចុះ។

លោករដ្ឋមន្ត្រី Choo Kyung-ho មិនបានបញ្ជាក់លម្អិតអំពីចំណាត់ការ ដែលអាជ្ញាធរអាចនឹងចាត់ការនោះទេ។

លោក Choo បានបន្តថា កត្តាខាងក្រៅភាគច្រើនត្រូវស្តីបន្ទោស ចំពោះការកើនឡើងនៃការប្រែប្រួលនៅក្នុងទីផ្សារក្នុងស្រុក ដោយបន្ថែមថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសនៅតែរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here