តម្លៃប្រេងនៅអាមេរិកធ្លាក់ចុះខណៈប្រាក់ដុល្លារបន្តហក់ឡើងថ្លៃ

ដោយ: លាងហួរ

អាមេរិក: តម្លៃប្រេង នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ កាលពីថ្ងៃព្រហស្បតិ៍ ទី0១ ខែកញ្ញា ចំពេលដែលប្រាក់ដុល្លារអាមេរិកបន្តហក់ឡើងថ្លៃ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ។

តម្លៃប្រេង West Texas Intermediate សម្រាប់ការចែកចាយខែតុលា បានធ្លាក់ចុះ២,៩៤ដុល្លារអាមេរិកឬ៣,៣ភាគរយ មកនៅត្រឹមតម្លៃ៨៦,៦១ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែវិច្ឆិកា បានធ្លាក់ចុះ៣,២៨ដុល្លារ ឬ៣,៤ភាគរយ មកនៅត្រឹមតម្លៃ៩២,៣៦ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។ ការភ័យខ្លាចថាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនឹងធ្វើឱ្យតម្រូវការប្រេងឥន្ធនៈបន្តបង្កបញ្ហាដល់ទីផ្សារ។

ការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ដុល្លារអាមេរិកក៏ធ្វើឱ្យគេវិលមុខផងដែរ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារ ធៀបនឹងរូបិយប័ណ្ណសំខាន់ៗ ចំនួន៦ បានកើនឡើង០,៩២ភាគរយដល់១០៩,៦៩៣០ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមប្រវត្តិកន្លងមក តម្លៃប្រេងមានទំនាក់ទំនងច្រាសគ្នានឹងតម្លៃដុល្លារអាមេរិក ហើយពាណិជ្ជករក៏បានស្រង់ទិន្នន័យអំពីស្តុកប្រេងរបស់សហរដ្ឋអាមេរិកផងដែរ។

រដ្ឋបាលព័ត៌មានថាមពល របស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធថា ស្តុកប្រេងឆៅរបស់ប្រទេសបានថយចុះចំនួន៣,៣លានបារ៉ែល កាលពីចុងសប្តាហ៍ ថ្ងៃទី២៦ ខែសីហា។

អ្នកវិភាគ ដែលត្រូវបានអង្កេតដោយ S&P Global Commodity Insights បានរំពឹងថា ស្តុកប្រេងរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះចំនួន១,៩លានបារ៉ែល សម្រាប់ការផ្គត់ផ្គង់ប្រេងឆៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here