តម្លៃផ្ទះនៅទីផ្សារអូស្ត្រាលី ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុង ពេល៤០ឆ្នាំមកនេះ

ដោយៈ សុខុម

ស៊ីដនី: តម្លៃផ្ទះនៅទីផ្សារប្រទេសអូស្ត្រាលី ក្នុងខែសីហាកន្លងទៅថ្មីៗនេះបានធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំមកនេះ នៅពេលការដំឡើងអត្រាការប្រាក់ និងការកើនឡើងនូវថ្លៃចំណាយជីវភាពបានធ្វើឱ្យតម្រូវការលំនៅដ្ឋានធ្លាក់ចុះ។

តួលេខពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CoreLogic ដែលត្រូវបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា បង្ហាញថា តម្លៃផ្ទះទូទាំងប្រទេសអូស្ត្រាលី បានធ្លាក់ចុះ១,៦%ក្នុងខែសីហា បើធៀបនឹងការធ្លាក់ចុះ១,៣%ក្នុងខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វាគឺជាការធ្លាក់ថ្លៃប្រចាំខែខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨៣ មក ហើយបានធ្វើឱ្យកំណើនតម្លៃប្រចាំឆ្នាំ ធ្លាក់ចុះមកត្រឹម៤,៧% បើធៀបនឹងអត្រាកំណើនតម្លៃខ្ពស់បំផុត រហូតដល់ទៅជាង២១%កាលពីចុងឆ្នាំ២០២១។

ជាថ្មីម្ដងទៀត តម្លៃផ្ទះនៅទីក្រុងស៊ីដនី បានធ្លាក់ថ្លៃខ្លាំងជាងគេក្នុងរង្វង់២,៣%ក្នុងខែសីហា និង២,៥%ពីឆ្នាំ២០២១។

ការធ្លាក់ថ្លៃនេះ បានរីករាលដាលទៅដល់ទីក្រុងធំៗផ្សេងទៀត ដោយទីក្រុងមែលប៊ន (Melbourne) ធ្លាក់ថ្លៃ១,២% ទីក្រុងប៊្រីសបេន (Brisbane) ធ្លាក់ថ្លៃ១,៨% និងទីក្រុងកង់បេរ៉ា (Canberra) ធ្លាក់ថ្លៃ១,៧%។ សរុបមក តម្លៃផ្ទះនៅក្នុងទីក្រុងស៊ីដនី បានធ្លាក់ចុះ១,៦%ក្នុងខែសីហា ហើយនឹងធ្លាក់ចុះ៣,៨%សម្រាប់ឆ្នាំ២០២២ ទាំងមូល។

ទោះជាយ៉ាងណា លោក Tim Lawless នាយកផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុន CoreLogic បានគូសបញ្ជាក់ថា តម្លៃផ្ទះនៅពេលនេះ គឺនៅខ្ពស់ជាងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅឡើយ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here