កូរ៉េខាងត្បូងជួបប្រទះឱនភាពពាណិជ្ជកម្ម៩,៤៧ពាន់លានដុល្លារក្នុងខែសីហា

ដោយ: លាងហួរ

សេអ៊ូល: យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន៩,៤៧ពាន់លានដុល្លារអាមេរិក ក្នុងខែសីហា ដោយសារការកើនឡើង នៃការនាំចូលលឿនជាងការនាំចេញ។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន Xinhua នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ។

បើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល តុល្យភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានស្ថិតក្នុងពណ៌ក្រហម ក្នុងរយៈពេលប្រាំខែជាប់គ្នា គិតចាប់ តាំងពីខែមេសាមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង៦,៦ភាគរយពីមួយឆ្នាំមុនដល់៥៦,៦៧ពាន់លានដុល្លារ ក្នុងខែសីហា ខណៈការនាំចូលកើនឡើង ២៨,២ភាគរយដល់៦៦,១៥ពាន់លានដុល្លារ។

ការនាំចូលប្រភពថាមពលសំខាន់ៗចំនួនបីរបស់ប្រទេសនេះ រួមមាន ប្រេងឆៅ ឧស្ម័នធម្មជាតិ និងធ្យូងថ្ម បានកើនឡើងដល់១៨,៥២ពាន់លានដុល្លារ ក្នុងខែសីហា កើនឡើង៩១,៨ភាគរយ ធៀបនឹងឆ្នាំមុន។

ការនាំចេញមុខទំនិញសំខាន់ៗចំនួន៦ ក្នុងចំណោម១៥មុខបានកើនឡើង កាលពីខែសីហា រួមមានផលិតផលប្រេង និងថ្មសាក។ ការនាំចេញផលិតផល semiconductor បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល២៦ខែ ដោយសារតែតម្រូវការសកលធ្លាក់ចុះ និងតម្លៃបន្ទះឈីបចុះថោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here