រដ្ឋាភិបាលចិនគ្រោងបោះផ្សាយមូលបត្របំណុលជាង៤៣៥លានដុល្លារ ដើម្បីធ្វើទំនើបកម្មហិរញ្ញវត្ថុនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ

ដោយ: លាងហួរ

ចិន: រដ្ឋាភិបាលម៉ាកាវ (SAR) បាននិយាយ កាលពីថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលកណ្តាលចិនគ្រោងចេញមូលបត្របំណុល៣ពាន់លានយ័ន (ប្រមាណ៤៣៥លានដុល្លារអាមេរិក) នៅក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

ការចេញផ្សាយមូលបត្របំណុលនេះ គឺជាការផ្តួចផ្តើមដ៏សំខាន់មួយ ដោយរដ្ឋាភិបាលកណ្តាល ក្នុងការបន្តគាំទ្រម៉ាកាវ ក្នុងការអភិវឌ្ឍន៍ហិរញ្ញវត្ថុទំនើប និងជួយសម្រួលដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចសមស្របរបស់ម៉ាកាវ។​ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលចេញដោយក្រសួងហិរញ្ញវត្ថុ និងរដ្ឋាភិបាលម៉ាកាវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរនេះ មានគោលបំណងផ្តល់ជូន នូវជម្រើសវិនិយោគថ្មី សម្រាប់អ្នកវិនិយោគ ដែលមានជំនាញវិជ្ជាជីវៈ ដែលនឹងមិនត្រឹមតែពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងសេវាកម្មហិរញ្ញវត្ថុ រវាងប្រទេសចិន និងម៉ាកាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអ្នកបោះពុម្ពមូលបត្របំណុល និងអ្នកវិនិយោគអន្តរជាតិ ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍ទីផ្សារមូលបត្របំណុល របស់ម៉ាកាវផងដែរ។

ការចេញផ្សាយមូលបត្របំណុលប្រាក់យ័ន ក៏នឹងជួយធ្វើឱ្យទីផ្សារប្រាក់យ័ន នៅក្រៅប្រទេសរបស់ម៉ាកាវមានភាពរស់រវើកឡើងវិញ និងលើកកម្ពស់វឌ្ឍនភាព នៃអន្តរភាវូបនីយកម្ម នៃប្រាក់យ័នជារូបិយប័ណ្ណ នេះបើយោងតាមការជូនដំណឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here