លោកហ៊ុន ម៉ានីៈចូលរួមជាមួយសសយក គឺត្រូវការចិត្តដែលប្រកប ដោយឆន្ទៈ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា លោកហ៊ុន ម៉ានីបានមានប្រសាសន៍ថា ចូលរួមជាមួយ ស.ស.យ.ក. គឺត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលៈបង់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមជាតិ។

លោកហ៊ុន ម៉ានីបានថ្លែងបែបនេះ ទៅកាន់ប្អូនៗនិស្សិតជា សមាជិក សមាជិកា នៃសាកលវិទ្យល័យជាតិមានជ័យ សរុបចំនួន៤២០នាក់ នារសៀលថ្ងៃ ២៧ ខែសីហា ឆ្នាំ ២០២២ ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ អមដំណើរដោយ ឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. លោកសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល លោមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារយុវជនគ្រឹះស្ថានឧត្តមសិក្សាប្រចាំសាកលវិទ្យាល័យផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងជាសមា​ជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រធាន និងបានធ្វើការរាយការណ៍បង្ហាញ ពីសកម្ម​ភាពដែលសម្រេចបាន និងផែនការសកម្មភាព ដែលបានអនុវត្តកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិមានជ័យ រួមទាំងធ្វើការប្តេជ្ញាចិត្ត ធ្វើយ៉ាងណាដើម្បីអោយ សមាជិក សមាជិកា ទទួលបានឱកាសរៀនសូត្រ ដើម្បីក្រេមជញ្ជក់ចំណេះដឹង បទពិសោធន៍ល្អៗ សម្រាប់កសាងផែនការជីវិត និងចូលរួមចំណែកក្នុងសកម្មភាពជួយសង្គមតាមកាលៈទេសៈជាក់ស្តែង។

ថ្លែងចែករំលែកជាមួយប្អូនៗជាសមាជិក សមាជិកា សសយកលោក ហ៊ុន ម៉ានី បានរំឭកអំពីបុព្វហេតុ និងប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិកសមាជិកាគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ដែលត្រូវការចិត្ត ដែលប្រកបដោយឆន្ទៈ ស្មារតី ហ៊ានលៈបង់ពេលវេលា ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពជួយសង្គមជាតិ។

លោកបានបន្ថែមថា បន្ទាប់ពីមានចិត្តចូលរួមជាមួយ ស.ស.យ.ក. មានឆន្ទៈ ក្នុងការជួយសង្គមរួចមក ការចូលរួមជាមួយ ស.ស.យ.ក. បានបណ្តុះបណ្តាលសមត្ថភាពយុវជ នតាមរយៈការសិក្សារៀនសូត្រ និងឈ្វេងយ​ល់ ការដកស្រង់បទពិសោធន៍ជាក់ស្តែង តាមរយៈការបង្កើនចំណេះដឹង និងការអនុវត្តផ្ទាល់ ជាពិសេសទៅទៀតនោះ គឺការមានឱកាសធ្វើជាគំរូសម្រាប់អ្នកដទៃ តាមរយៈសកម្មភាពស្ម័គ្រចិត្ត កិច្ចការងារសង្គម ដែលសកម្មភាពទាំងនេះ នឹងសាយភាយដល់យុវជនជំនាន់ក្រោយបន្ថែមទៀត។

ក្នុងបេសកកម្មចុះពង្រឹង រចនាសម្ព័ន្ធចាត់តាំង គណៈប្រតិភូថ្នាក់ក ណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោកហ៊ុន ម៉ានី អញ្ជើញជួបជាមួយសមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here