ក្រុមនិយ័តករចិន ណែនាំឱ្យធនាគារនានាបង្កើនការផ្ដល់ប្រាក់កម្ចី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ សុខុម

ប៉េកាំងៈ ធនាគារកណ្តាលនៃប្រទេសចិន បានបង្កើនការដាក់សម្ពាធលើធនាគារនានា តាមរយៈការចេញសេចក្ដីណែនាំថ្មីៗ ដើម្បីជំរុញឱ្យធនា​គារទាំងនោះ បង្កើនការផ្ដល់ប្រាក់កម្ចី ក្នុងគោលបំណងជំរុញកំណើនពិតប្រាកដ។

ប្រភពចំនួន៦នាក់ដែលដឹងពីបញ្ហានេះ បានទម្លាយប្រាប់សារព័ត៌​មាន CAN ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ថា ការដាក់សម្ពាធនេះធ្វើឡើង ស្របពេលសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ច និងការបាត់បង់ទំនុកចិត្តរបស់អ្នកខ្ចី ឬ កូនបំណុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពទាំងនេះ ដែលខ្លះមកពីធនាគារកណ្ដាលចិន(People’s Bank of China) និងខ្លះមកពីគណៈកម្មការនិយ័តកម្មធនាគារ និងធានារ៉ាប់រងចិន (China Banking and Insurance Regulatory Commission) បានទម្លាយឱ្យដឹងថា ការចេញសេចក្ដីណែនាំនេះ គឺដើម្បីជំរុញឱ្យធនាគារនានា បង្កើនការផ្ដល់ប្រាក់កម្ចីបន្ថែមទៀត ដល់អាជីវកម្មដែលមានផលិតភាពខ្ពស់ និងកាត់បន្ថយការផ្ដល់កម្ចីផ្នែកវិនិយោគហិរញ្ញវត្ថុ។

ការចេញសេចក្ដីណែនាំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងផ្លូវការចុងក្រោយបង្អស់ នៅក្នុងការជំរុញលើកទឹកចិត្ត ឱ្យបញ្ចេញលុយពីប្រព័ន្ធហិរញ្ញវត្ថុដើម្បីមានសាច់ប្រាក់គ្រប់គ្រាន់ និងការផ្តល់ជាកម្ចីដែលអាចជំរុញកំណើនពិតប្រាកដ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here