ចំណូលពីកម្រៃសេវាលើការជួលនិងពន្ធលើការផ្ទេរអចលនវត្ថុបានចំនួនជាង២,២ពាន់លានរៀល គិតត្រឹម៦ខែឆ្នាំ២០២២

ដោយ៖ សុផារី

 

ភ្នំពេញ៖ គិតត្រឹម៦ខែឆ្នាំ២០២២ រដ្ឋាភិបាលប្រមូលកម្រៃពីសេវាផ្ទេរ និងជួលអចលនទ្រព្យ បានប្រមាណ១៦២លានរៀល ហើយចំណូលពីកម្រៃសេវាសាធារណៈ ការជួលអចលនវត្ថុ និងពន្ធលើការផ្ទេរអចលនវត្ថុ មានចំនួន២.២៣៦.៨៣៦លានរៀល ឬប្រហែល៥៣៧.៨១៣លានដុល្លារអាមេរិក ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាមលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។

 

លោករដ្ឋលេខាធិការបានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១៨ រហូតដល់៦ខែ ឆ្នាំ២០២២ រដ្ឋាភិបាលប្រមូលកម្រៃពីសេវាផ្ទេរ និងជួលអចលនទ្រព្យ បានប្រមាណ១៦២លានរៀល ឬប្រហែល លានដុល្លារអាមេរិក។ ចំណូលពីកម្រៃសេវាសាធារណៈ ការជួលអចលនវត្ថុ និងពន្ធលើការផ្ទេរអចលនវត្ថុ មានចំនួន២.២៣៦.៨៣៦លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here