តម្លៃប្រេងសាំងធម្មតាឡើងថ្លៃដល់៤.៧០០រៀល ខណៈប្រេងម៉ាស៊ូតមានតម្លៃ៥.១០០រៀល ចាប់ពីថ្ងៃនេះ ដល់ចុងខែសីហា

ដោយ៖ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈរបស់កម្ពុជា បានងើបឡើងវិញ ក្រោយធ្លាក់ចុះជាបន្តបន្ទាប់។ យោងតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ ប្រភេទប្រេងសាំងធម្មតាមានតម្លៃ៤.៧០០រៀល ក្នុងមួយលីត្រ (ឡើង៥០រៀល) ខណៈប្រេងម៉ាស៊ូតមានតម្លៃ៥.១០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្រាប់ទីផ្សារលក់រាយនៅកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៤.៩៦៦រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៣៦៦រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here