ដោយ:លាងហួរ
ប្រទេសចិន: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រាប់ Bloomberg News នៅថ្ងៃព្រហស្បតិ៍ ទី១៨ សីហាថា លោកស៊ី ជីនពីង និងលោកពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីក្នុងខែវិច្ឆិកាខាងមុខ។
លោក Joko widodo បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា លោកស៊ីជីនពីងនឹងមកចូលរួម។ ចំណែកលោកពូទីនក៏បានប្រាប់លោកJokowidodoថា លោកនឹងមកចូលរួមផងដែរ។
ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មានReutersនោះទេ។
មន្ត្រីវិមានប្រធានាធិបតី ឥណ្ឌូនេស៊ី ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះ សំណើរសុំការអត្ថាធិប្បាយទេ។
ប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើជាប្រធានក្រុម នៃសេដ្ឋកិច្ចធំៗចំនួន២០ ហើយបានប្រឈមមុខនឹងសម្ពាធ ពីបណ្តាប្រទេសលោកខាងលិចឱ្យដកការអញ្ជើញរបស់លោកពូទីន ជុំវិញការបង្កសង្គ្រាមរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន ដែលរដ្ឋាភិបាលរបស់លោកពូទីនហៅថាជា ប្រតិបត្តិការយោធាពិសេស។
លោក Jokowidodo បានធ្វើជាអ្នកសម្រុះសម្រួល រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ដោយលោកបានធ្វើដំណើរ ទៅជួបប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី។
ក្នុងសប្តាហ៍នេះ លោក Jokowidodo បាននិយាយថា ប្រទេសទាំងពីរបានទទួលយកប្រទេសឥណ្ឌូនេស៊ី ជាស្ពាននៃសន្តិភាព ។
មេដឹកនាំប្រទេសធំៗ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូបៃឌិន ក៏គ្រោងនឹងជួបប្រជុំគ្នានៅកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ប្រទេសឥណ្ឌូនេស៊ី ក៏បានអញ្ជើញមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskiyផងដែរ៕