រថភ្លើងដឹកទំនិញឆ្លងកាត់ប្រទេសអាសុីចំនួន៣គ្រោងនឹងបើកឱ្យដំណើរការនៅខែតុលាឆ្នាំនេះ

ដោយ:លាងហួរ
អាសុី: រថភ្លើងដឹកទំនិញឆ្លងកាត់ប្រទេសអាសុីចំនួន៣ ឬហៅថា ASEAN Express រវាងប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសឡាវ នឹងចាប់ផ្តើមបើកឱ្យដំណើរការនៅខែតុលាឆ្នាំ២០២២នេះ។

យោងតាមសារពត៌មាន The Star បានរាយការណ៍ថា Keretapi Tanah Melayu Berhad (KTMB) ដែលជាក្រុមហ៊ុនប្រតិបត្តិករផ្លូវដែកបានសាកល្បងផ្លូវរថភ្លើងថ្មីកាលពីសប្តាហ៍មុន ដើម្បីសាកល្បងគ្រប់ទិដ្ឋភាពនៃខ្សែរថភ្លើង និងដើម្បីរៀបចំសម្រាប់ការដាក់ឱ្យដំណើរការពាណិជ្ជកម្មនៃសេវាកម្ម។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Wee Ka Siong បានពិភាក្សាអំពីការតេស្តសាកល្បងដំណើរការដំបូងរបស់រថភ្លើងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Wee បានមានប្រសាសន៍ក្នុងអំឡុងពេលនៃការបើកសម្ពោធពិព័រណ៍បច្ចេកវិទ្យាផ្លូវដែក (RTX) នៅប្រទេសម៉ាឡេស៊ីថា នេះគឺពេលវេលាដ៏ល្អដោយសារការអភិវឌ្ឍន៍គម្រោងផ្លូវដែកក្នុងអាស៊ានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយយើងត្រូវចាប់យកឱកាសដើម្បីជ្រៀតចូលទៅក្នុងទីផ្សារអាស៊ាន។

ផ្លូវដែក ក្នុង ប្រទេស ម៉ាឡេស៊ី ក៏ នឹង មាន ការ តភ្ជាប់ ទៅ ខេត្តនានា ក្នុង ប្រទេស ចិន រួម មាន Kunming, Chengdu និង ទៅ Chongqing តាមរយៈ ស្ថានីយ Tanalengក្នុងទីក្រុងវៀងចន្ទន៍។

ក្នុងរយៈពេល៧២ម៉ោង រថភ្លើងដឹកទំនិញធ្វើដំណើរបាន២២០៦គីឡូម៉ែត្រពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសឡាវ។

នៅចុងខែសីហានេះ មន្ត្រីមកពីប្រទេសថៃនឹងធ្វើទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងរវាងប្រទេសថៃ និងផ្លូវដែកឡាវ-ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here